ព័ត៌មានទាន់ហេតុការណ៍៖

អង្គកឋិន សាមគ្គី បានបច្ច័យជិត២០០លានរៀលយកទៅប្រគេនវត្តអត្តខាត់តាមការសន្យា នៅវត្ដព្រះគោពោធិ៍ព្រឹក្ស ខេត្ដកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ វត្តព្រះគោពោធិ៍ព្រឹក្ស ដ៏អត្តខាត់ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានសំណាងខ្ពង់ខ្ពស់ទទួលបាន បច្ច័យកឋិនទានរបស់លោក លី សាម៉េតនិងលោក ឌី ប៉ូ ចំនួនជិត២០០លានរៀល សម្រាប់ យកមក កសាងសមិទ្ធផលនានា ក្នុងវត្ត បូករួមនឹងបច្ច័យរបស់ពុទ្ធបរិស័ទចំណុះជើងវត្តជាង៨លានរៀល, ទន្ទឹមនោះលោក ទាំង២រូបបានឧបត្ថម្ភ បច្ច័យប្រមាណ៥០លានរៀលបន្ថែមទៀតទៅលើការចំណាយផ្សេងៗលើសពីការសន្យា ទៅទៀត។

លោក លី សាម៉េត បានបញ្ជាក់ថា ៖ ដោយ សារតែប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនទាំងវិស័យពុទ្ធចក្រនិងអាណា ចក្រដែល ដឹកនាំដោយសម្តេចតេជោហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ទើបលោកមានឱកាសធ្វើបុណ្យកឋិនទាន ហើយបានដង្ហែមកវត្តព្រះគោពោធិ៍ព្រឹក្ស នាព្រឹកថ្ងៃព្រហស្បតិ៍៨រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៨នេះ ។

លោកលី សាម៉េត មានប្រសាសន៍បន្តថា ៖ រូបលោកនិងលោកឌី ប៉ូ ធ្លាប់បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅវត្តព្រះគោពោធិ៍ព្រឹក្ស ហើយបានសន្យាចំពោះព្រះភក្តិព្រះចៅអធិការវត្តថា
លោកទាំងពីរនឹងដង្ហែអង្គកឋិនទានចូលមកវត្តព្រះគោពោធិ៍ព្រឹក្សនេះ ។

គោរពតាមពាក្យសន្យា លោកទាំងពីរបានដង្ហែអង្គកឋិនទាននិងនាំមកនូវថវិកាចំនួន១៥០លានរៀលដើម្បីកសាងសមិទ្ធផល នានាក្នុងវត្ត។ដោយឡែកបច្ច័យរបស់ពុទ្ធបរិស័ទចំណុះជើងវត្តមានចំនួនជាង៨លានរៀល។ក្រៅពីនោះលោកឧកញ៉ាបានប្រគេនបច្ច័យដល់វត្តចំនួន៥ផ្សេងទៀតនិងបានចំណាយដល់ការងារទូទៅប្រមាណជិត៥០លានរៀលបន្ថែមទៀតហើយសន្យាបន្តជួយវត្តដែលអត្តខាត់ផ្សេងៗបន្តទៀត

សូមបញ្ជាក់ថា៖ ពិធីសាសនា បុណ្យកឋិនទានខាងលើនេះបានប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃព្រហស្បតិ៏៧រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៨។លុះនៅព្រឹកថ្ងៃព្រហស្បតិ៍៨រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៨បានដង្ហែរឆ្ពោះទៅវត្តព្រះគោពោធិ៍ព្រឹក្សដោយមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ ។

នៅវេលាម៉ោង១២ថ្ងៃត្រង់បានដង្ហែប្រទក្សិណជុំវិញព្រះវិហារ៣ជុំ ឡើងលើព្រះវិហារ រួចវេរប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យ។ ដើម្បីរក្សាសុវត្ថិភាពដល់ព្រះចៅអធិការវត្ត លោកលី សាម៉េត បានបញ្ចូល បច្ច័យទាំងអស់ដាក់នៅធនាគារវិញពេលត្រូវការកសាងវត្តអារាមអាចយកទៅប្រើប្រាស់បានគ្រប់ពេល ៕ សំរិត


ចែករំលែក៖