ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីចិនផលិតបានយន្តហោះដឹកអ្នកដំណើរក្តីក៏នៅតែទិញពីអាមេរិកដែរ

ចែករំលែក៖

សារព័ត៌មានស៊ីនហួ បានផ្សាយថា ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing នឹងប្រគល់យន្ដហោះទី ២,០០០ របស់ខ្លួនទៅឱ្យប្រទេសចិនក្នុងអនាគតដ៏ខ្លីខាងមុខនេះ ក្រោយការបញ្ជាទិញពីក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសចិន។

ការលើកឡើងខាងលើរបស់ក្រុមហ៊ុនយន្ដហោះ Boeing ធ្វើឡើងនៅឯពិព័រណ៍ យន្ដហោះ និងអាកាសចរណ៍អន្តរជាតិចិន លើកទី ១២ ក្នុងទីក្រុង ជូហៃ (Zhuhai) នៃខេត្ត ក្វាងទុង (Guangdong) កាលពី​ថ្ងៃអង្គារ មុននេះ។ ជាមួយគ្នានោះ អនុ ប្រធានក្រុមហ៊ុន Boeing ប្រចាំតំបន់អាស៊ី ភាគឦសាន លោក រីក អាន់ដឺសុន (Rick Anderson) ក៏បានឱ្យដឹងដែរថា Boeing បានប្រគល់យន្ដហោះ១៥៣គ្រឿងឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនក្នុងរយៈពេលបីត្រីមាសដំបូងក្នុងឆ្នាំ២០១៨។ លោក បាន បន្ថែមថា ចំនួនយន្ដហោះដែលប្រគល់ឱ្យចិនបានកើនលើស ១៤០គ្រឿង ក្នុងអំឡុុង ៦ឆ្នាំជាប់គ្នា ដោយសារតែការបញ្ជាទិញរបស់ ចិន។

គួរជម្រាបថា ចិនបានបញ្ជាទិញយន្ត ហោះBoeing 707 ចំនួន១០គ្រឿង កាល ពីឆ្នាំ១៩៧២ ដែលនេះគឺជាការចាប់ផ្ដើមនៃ វត្តមាន របស់ក្រុមហ៊ុនអាមេរិកមួយនេះ នៅក្នុងប្រទេសចិន។ ចំណែកឯយន្ដហោះ Boeing ទី១,០០០ ត្រូវបានប្រគល់ឱ្យចិន កាលពីខែមីនា ឆ្នាំ២០១៣ ហើយនេះបានធ្វើឱ្យចិនក្លាយជាប្រទេស ដែលទទួល បានយន្ដហោះ ១,០០០គ្រឿងដំបូងគេពី Boeing ក្រៅពីសហរដ្ឋអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖