ព័ត៌មានទាន់ហេតុការណ៍៖

សភាក្លាយជាសង្វៀនប្រដាល់រវាងក្រុមតំណាងរាស្រ្តក្នុងកិច្ចប្រជុំសភាអាហ្វ្រិកខាងត្បូង

ចែករំលែក៖

អំពើហិង្សាការវាយប្រហារគ្នាបានកើតឡើងនៅក្នុងកិច្ចប្រជុំសភា ក្រោយពេល ក្រុមតំណាងរាស្ត្រមានទស្សនៈនយោ បាយខុសគ្នានៅក្នុងការដេញដោលសួរនាំប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa កាលពីថ្ងៃទី៦ ខែ វិច្ឆិកា។

ការវាយគ្នាបានកើតឡើងលើកទីមួយ រវាងសមាជិកគណបក្សសម្ពន្ធមិត្តប្រជា ធិបតេយ្យ DA ជាមួយនឹងគណបក្ស យុទ្ធជនសេរី សេដ្ឋកិច្ច EFF។ ក្រុម តំណាងរាស្ត្រ បានប្រើហិង្សាដោះស្រាយក្រោយពេលមានការប្រកែកគ្នាតឹងសរសៃកដាក់គ្នា ដោយហៅភាគីម្ខាងទៀតថា ជា«ចោរប្លន់» ឬ «ក្រុមប្រកាន់ពូជ សាសន៍»។

ការប្រតាយប្រតប់គ្នាលើកទីពីរកើតឡើងក្នុងពេលដែលតំណាងរាស្ត្រ AndriesTlouamma មកពីគណបក្ស Agang ថ្លែងសុន្ទរកថា។ ដោយសារតែមិនពេញ ចិត្តនឹងការប្រើហិង្សាលើកទីមួយ លោក AndriesTlouamma បានរិះគន់យ៉ាងខ្លាំង ដល់គណបក្ស EFF ដោយចាត់ទុកគណ បក្សនេះខ្វះការគោរព និងខ្វះការយល់ដឹង ដោយនិយាយថា ជនជាតិស្បែកសគ្មាន សិទ្ធិថ្លែងនៅក្នុងសភា។

ក្រោយដបទឹកសុទ្ធត្រូវបានគប់ទៅលើ លោក AndriesTlouamma ក៏មានការ ប្រតាយប្រតប់ជាលើកទី២កើតឡើង រវាង លោក AndriesTlouamma នឹងតំណាង រាស្ត្រ គណបក្ស EFF គឺលោក Nazier Paulsen។ អ្នកទាំងពីរត្រូវបានសន្តិសុខ អូសចេញទៅក្រៅសភា។

កិច្ចប្រជុំត្រូវបានផ្អាករយៈពេល៥នាទី ដើម្បីដោះស្រាយបញ្ហា។ ជាចុងក្រោយ តំណាងរាស្ត្របង្កហិង្សាទាំងពីររូបខាងលើ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមកិច្ចប្រជុំ សភាឡើយ៕ ម៉ែវ សាធី


ចែករំលែក៖