មូលនិធិកុមារអន្តរជាតិ UNICEF បាន ប្រកាសឲ្យដឹងថា កុមារយេមែនជាង៤ សែននាក់ ប្រឈមនឹងកង្វះអាហារូបត្ថម្ភ កម្រិតខ្លាំងបំផុត ក្នុងចំណោមកុមារជាង ១,៨លាននាក់ ក្រោមអាយុ៥ឆ្នាំកង្វះ អាហារូបត្ថម្ភ។
លោក Geert Cappelaere អគ្គនាយកស្រាវជ្រាវតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក របស់ UNICEF បានប្រកាសនៅក្នុងសន្និ សីទកាសែតថា កុមារនៅក្នុងប្រទេសយេមែនជាង១,៨លាននាក់ ក្រុមអាយុ៥ឆ្នាំ កំពុងតែកង្វះអាហារូបត្ថម្ភយ៉ាងខ្លាំង ក្នុងនោះមាន៤សែននាក់គំរាមកំហែងដល់ អាយុជីវិត។ ក្នុងរយៈពេល១០នាទី គឺមានកុមារក្រោមអាយុ៥ម្នាក់ស្លាប់។
រដ្ឋាភិបាលយេមែនក្រោមការដឹកនាំ របស់ប្រធានាធិបតី Abd Rabbu Mansour Hadi ដែលទទួលបានការគាំទ្រពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត កំពុងតែធ្វើសង្គ្រាមប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអុីរ៉ង់ រយៈពេលជាង៣ឆ្នាំកន្លះមកហើយ ធ្វើឲ្យ ពលរដ្ឋនៅក្នុងប្រទេសនេះ ប្រឈមនឹងគ្រោះអត់ឃ្លានរស់រងទុក្ខវេទនា។
លោក Cappelaere បានអំពាវនាវដល់ ភាគីពាក់ព័ន្ធ ផ្អាកការវាយប្រហារគ្នាដើម្បីផ្តល់ជំនួយដល់ពលរដ្ឋឲ្យបានទាន់ពេល វេលា។ សង្គ្រាមបាន និងកំពុងធ្វើឲ្យប្រទេស ទាំងមូលក្លាយជាឋាននរក។ ជាឋាននរកលើដីសម្រាប់កុមារដែលរស់ក្នុងភាពទុរភិក្ស យ៉ាងធ្ងន់ធ្ងរ។
យេមែនជាឋាននរកលើដី ! មិនមែន ៥០ទៅ៦០ភាគរយនៃកុមារទេ ដែលរង គ្រោះ គឺក្មេងយេមែនទាំងស្រីទាំងប្រុស សុទ្ធតែរស់ក្នុងនរកគ្រប់គ្នា។ នេះបើតាមសេចក្តីប្រកាសរបស់នាយកអង្គការយូនីសេហ្វ ប្រចាំតំបន់ដើមបូព៌ា និងអាហ្វ្រិក ខាងជើង នៅក្នុងសន្និសីទកាសែតពីទីក្រុង Amman។
សង្គ្រាមយេមែនរវាងកងកម្លាំងរដ្ឋា ភិបាលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត ទល់ នឹងពួកឧទ្ទាមហ៊ូធី គាំទ្រដោយអុីរ៉ង់ដែលបានចូលលុកលុយកាន់កាប់រដ្ឋធានីសាណា និងទឹកដីយេមែនមួយភាគធំ បាន សម្លាប់ជីវិតមនុស្សជិត១ម៉ឺននាក់ ភាគ ច្រើនជាជនស៊ីវិល និងបានបង្កឲ្យមានវិបត្តិ មនុស្សធម៌យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុង ប្រវតិ្តសាស្ត្រ។
តួលេខជនរងគ្រោះស្លាប់រស់មិនសំខាន់ ប៉ុន្មានទេ ប៉ុន្តែស្ថានភាពជាក់ស្តែងកំពុង ក្លាយទៅជាមហន្តរាយទៅហើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកនាយក អង្គការ UNICEF ព្រោះក្រៅអំពីគ្រោះអត់ឃ្លាននិងទុរភិក្ស ប្រជាពលរដ្ឋកំពុងរង គ្រោះនឹងជំងឺជាច្រើនមានជាអាទិ៍ ជំងឺ អាសន្នរោគ។ ជារៀងរាល់១០នាទី មាន កុមារម្នាក់ស្លាប់ដោយជំងឺ ដែលគេមិនអាច ព្យាបាល និងបញ្ចៀសបាន។ កុមារអាយុ ក្រោម៥ឆ្នាំចំនួន ១,៨លាននាក់ កំពុងមាន ជំងឺអត់អាហាររ៉ាំរ៉ៃ។
ស្ថានភាពកាន់តែដុនដាបថែមទៀត នៅក្រុងកំពង់ផែ Hodeida ដែលកាន់កាប់ ដោយពួកឧទ្ទាម និងដែលកងទ័ពរដ្ឋា ភិបាលសង្គ្រុបចង់ដណ្តើមយកមកវិញ។ ការប្រយុទ្ធដែលមិនត្រឹមអាចប៉ះពាល់ដល់ជីវិតកុមាររាប់ពាន់នាក់ក្នុងក្រុងទេ តែកុមារ នៅតំបន់ភាគខាងជើងជាប់នោះ ក៏នឹង អាចរងគ្រោះដល់ដែរ។
សង្គ្រាមបានរុញច្រានយេមែនដែលជាប្រទេសក្រីក្របំផុតជាងគេមួយនៅក្នុងតំបន់ឲ្យធ្លាក់ជ្រោះនរកកាន់តែជ្រៅ។ ហេតុ ដូច្នេះហើយបានជាតំណាងអង្គការយូនីសេហ្វប្រកាសអំពាវនាវឲ្យភាគីជម្លោះទាំងសងខាងចូលចរចា ក្រោមម្លប់អង្គការសហ ប្រជាជាតិ យ៉ាងយូរនៅក្នុងខែវិច្ឆិកានេះ ដើម្បីស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់។ កាលពីថ្ងៃសុក្រ អគ្គលេខាធិការអង្គការ ប្រជាជាតិក៏បានធ្វើសេចក្តីអំពាវនាវដូចគ្នាឲ្យយេមែនបិទបញ្ចប់អំពើហិង្សា៕ ម៉ែវ សាធី