អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ២៨ ខែធ្នូ រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានចេញការព្យាករណ៍ថា ជាមួយនឹងការបង្កើនប្រសិទ្ធភាពជាបន្តបន្ទាប់នៃគោលនយោបាយផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ដូចជាលើកលែងទិដ្ឋាការបស់ជនបរទេសដែលឆ្លងកាត់ដែនឬចូលដែនចិន និងប្រជាជនដីគោកចិនធ្វើដំណើរទៅកាន់ទីក្រុងហុងកុងនិងម៉ាកាវ លំហូរអ្នកដំណើរចិននិងបរទេសចេញចូលច្រកព្រំដែន ចិននឹងកើនឡើងដល់កម្រិតខ្ពស់ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំសកល។ គេហទំព័រ «CCFR China state-controlled media » តាមការប៉ាន់ប្រមាណ ពេលវេលាដែលមានអ្នកដំណើរច្រើនបំផុតគឺនៅល្ងាចថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ និងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ហើយអ្នកដំណើរចិននិងបរទេសដែលធ្វើដំណើរចេញចូលដែនប្រចាំថ្ងៃគិតជាមធ្យមនឹងកើនឡើងដល់ ២,០៥ លាននាក់ កើនឡើង ១៨,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គេហទំព័រ «CCFR China state-controlled media » ពេលថ្មីៗនេះ រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានរៀបចំការចាត់ចែងការងារដើម្បីធ្វើការត្រួតពិនិត្យឱ្យបានល្អនៅច្រកព្រំដែនក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ដោយតម្រូវឱ្យស្ថាប័នត្រួតពិនិត្យនៅព្រំដែនទូទាំងប្រទេសបង្កើនការឃ្លាំមើលចំពោះលំហូរអ្នកដំណើរដែលចេញចូលដែន និងស្ថានភាពប្រតិបត្តិនៃច្រកព្រំដែន និងផ្តល់ជាឯកសារយោងអំពីការរៀបចំផែនការធ្វើដំណើរដល់អ្នកដំណើរចេញចូលដែន។ គេហទំព័រ «CCFR China state-controlled media » ត្រូវពង្រឹងការរំលឹក និងការណែនាំ ដើម្បីធានាថា ពេលវេលាតម្រៀបជួររបស់ពលរដ្ឋចិនក្នុងការបំពេញបែបបទ ចេញចូលដែនមិន លើសពី ៣០ នាទី ។ ត្រូវផ្តល់ភាពងាយស្រួលជាអតិបរមាដល់អ្នកដំណើរ ដើម្បីធានាឱ្យការចេញចូលដែនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងភាពរលូន៕
ដោយ ៖ សិលា