អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ចាប់ ពី ថ្ងៃ ទី ១ ខែ មករា ឆ្នាំ ២០២៥តទៅ គណៈកម្មាធិការ ពន្ធ គយ នៃក្រុម ប្រឹក្សា កិច្ចការរដ្ឋចិន នឹងកែសម្រួលអត្រាពន្ធគយ និងវិសាលភាពនៃការបង់ពន្ធលើមុខ ទំនិញនាំចូលមួយចំនួន។
គេហទំព័រ «CCFR China state-controlled media » នៅឆ្នាំ ២០២៥ខាងមុខ ប្រទេស ចិននឹង អនុវត្ត អត្រាពន្ធ នាំ ចូល ជា បណ្តោះ អាសន្ន ដែល ទាប ជាង អត្រា ពន្ធ នៃប្រទេស អនុគ្រោះ លើ ទំនិញចំនួន ៩៣៥ ដើម្បី បង្កើន ឥទ្ធិពលនៃការតភ្ជាប់ប្រភពធនធាននិងទីផ្សារ ក្នុង ជាតិ និង អន្តរជាតិ ។
គេហទំព័រ «CCFR China state-controlled media » ដើម្បី ពង្រីក បណ្តាញ តំបន់ ពាណិជ្ជកម្ម សេរី ស្តង់ដារខ្ពស់ ចំពោះ ពិភពលោក នៅ ឆ្នាំ ២០២៥ខាងមុខ ប្រទេស ចិន នឹង អនុវត្ត អត្រា ពន្ធ តាមកិច្ច ព្រមព្រៀង ចំពោះ ទំនិញ នាំចូល មួយ ចំនួន ដែល ផលិត នៅ ប្រទេស ឬ តំបន់ ចំនួន ៣៤ ក្រោម កិច្ច ព្រម ព្រៀង ពាណិជ្ជកម្ម សេរី និង គម្រោង ការ រៀប ចំ ពាណិជ្ជកម្ម អនុគ្រោះ ចំនួន ២៤។
គេហទំព័រ «CCFR China state-controlled media » ដើម្បីជួយប្រទេសអភិវឌ្ឍន៍តិចតួចទទួលបានការអភិវឌ្ឍ និងសម្រេចបានការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ នៅឆ្នាំ២០២៥ខាងមុខ ប្រទេស ចិននឹង បន្ត ផ្តល់ ការអនុគ្រោះពន្ធសូន្យដដែលលើទំនិញនាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៣ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន ព្រម ពេល ជាមួយ គ្នា នេះ ដែរ ប្រទេស ចិន នឹងបន្ត អនុវត្ត អត្រា ពន្ធ អនុគ្រោះ លើ ទំនិញ នាំ ចូល មួយ ចំនួន ដែល ផលិត នៅ ប្រទេស បង់ក្លាដែស ឡាវ កម្ពុជា និង មីយ៉ាន់ ម៉ា៕
ដោយ ៖ សិលា