ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ៖ ជាមហាកិត្តិយសដែលខ្ញុំបានទស្សនាការសម្ដែងលើកដំបូង អំពីរឿង”លោក ជីវ តាក្វាន់បានជួបនគរចេនឡា” ជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា! ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សូមថ្លែងអំណរគុណចំពោះការសម្តែងដ៏អស្ចារ្យរបស់សិល្បករសិល្បការិនីខ្មែរ ដែលបានធ្វើឱ្យទស្សនិកជនមានអារម្មណ៍ថា ចំណងមិត្តភាពរវាងប្រជាជនចិននិងកម្ពុជាមានអាយុកាលយូរអង្វែងនិងការរីកចម្រើនគួរឲ្យកត់សម្គាល់៕
ដោយ ៖ សិលា