ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ថា មជ្ឈិមបូព៌ាមិនមែនជាសង្វៀននៃ ការប្រកួតប្រជែង រវាង ប្រទេសធំ នោះទេ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៨  ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានពិភាក្សាការងារជាមួយលោក Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅទីក្រុងប៉េកាំង។

លោក Wang Yi បានថ្លែង ថា ការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងចិន និងអ៊ីរ៉ង់ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិននិងអ៊ីរ៉ង់ប៉ុណ្ណោះទេ ថែមទាំងនឹងរួមចំណែកដល់ការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក ផងដែរ។

គេហទំព័រ «CCFR China state-controlled media » ជា ការ ឆ្លើយ តប លោក Araqchi បានថ្លែងថា   ប្រទេសអ៊ីរ៉ង់សូម វាយតម្លៃខ្ពស់ចំពោះ ទស្សនៈស្តីពី សហគមន៍ រួម វាសនា របស់មនុស្សជាតិ និងគំនិតផ្តួចផ្តើមសកលធំៗចំនួនបី ដែល លើក ឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ។ អ៊ីរ៉ង់ គោរព គោលការណ៍ ចិន តែមួយ ហើយ រំពឹងទុក ពង្រឹងការប្រាស្រ័យទាក់ ទង ជាន់ ខ្ពស់ជាមួយប្រទេសចិន និងធ្វើឱ្យស៊ីជម្រៅ នូវ កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។

គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តផែនការសហប្រតិបត្តិការដោយ គ្រប់ជ្រុងជ្រោយ រវាងចិន-អ៊ីរ៉ង់ ពង្រឹងការផ្លាស់ប្តូរបទពិសោធ ផ្នែក អភិបាលកិច្ចក្នុងវិស័យនយោបាយ ការទូត ស្ថាប័ននីតិប្បញ្ញត្តិ ការអនុវត្តច្បាប់និងប្រព័ន្ធ តុលាកា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាដើម ព្រមទាំងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ផ្នែក យុវជន ការអប់រំ កីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ ការ ការពារ អេកូឡូស៊ី សុខាភិបាល វិទ្យុនិងទូរទស្សន៍ជាដើម ដើម្បី ជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-អ៊ីរ៉ង់ ។

  គេហទំព័រ «CCFR China state-controlled media » ដោយឡែក ភាគីទាំងពីរបានផ្លាស់ប្តូរ ទស្សនៈ យ៉ាង ស៊ីជម្រៅ អំពី ស្ថានការណ៍ បច្ចុប្បន្ននៅមជ្ឈិមបូព៌ា។ ភាគីទាំងពីរបានឯកភាពគ្នាថា មជ្ឈិមបូព៌ាជាទីកន្លែ ង របស់ប្រជាជនមជ្ឈិមបូព៌ា ប៉ុន្តែ មិនមែនជាសង្វៀនសម្រាប់ ការប្រកួតប្រជែងរវាង ប្រទេស ធំ នោះទេ ហើយ ក៏មិនគួរឱ្យ វា ក្លាយជា តំបន់ រងគ្រោះពី ការប្រកួតប្រជែងផ្នែក ភូមិសាស្ត្រនយោបាយ និងជម្លោះរវាងប្រទេសក្រៅតំបន់ដែរ ។ អនាគតនិងជោគវាសនា របស់ប្រទេសនៅមជ្ឈិមបូព៌ា គួ រតែ ស្ថិត ក្នុង ដៃ របស់ប្រជាជន នៃ មជ្ឈិមបូព៌ា ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ ស្តី ពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖