អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពី ថ្ងៃទី ២៧ ខែធ្នូ តាម ម៉ោងក្នុងតំបន់ លោក ស្រី Yellen រដ្ឋមន្ត្រី ហិរញ្ញវត្ថុអាមេរិក បាន ផ្ញើលិខិតជូន ចំពោះ ថ្នាក់ ដឹកនាំ រដ្ឋ សភា អាមេរិក ដោយបញ្ជាក់ថា តាម ការ ប៉ាន់ ប្រមាណរបស់ ក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិកឱ្យ ដឹង ថា សហរដ្ឋ អាមេរិក នឹងឡើង ដល់ ពិដាន បំណុល ក្នុងចន្លោះ ពី ថ្ងៃទី ១៤ ដល់ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ហើយប្រហែលគួរ ចាត់ វិធានការពិសេស ដើម្បីជៀសវាងកុំ ឱ្យ រដ្ឋាភិបាលសហព័ន្ធជំពាក់ បំណុល។ វិធានការ នេះ ជាវិធានការ បណ្តោះ អាសន្ន របស់ ក្រសួង ហិរញ្ញវត្ថុ ដើម្បី រក្សាឱ្យ រដ្ឋាភិបាល ដំណើរការជា ប្រក្រតី ក្នុង បរិបទ រដ្ឋ សភា មិនបាន ដំឡើង ឬ ផ្អាក ពិដាន បំណុល ឱ្យ ទាន់ ពេល វេលា។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Yellen បានដាស់តឿន ឱ្យរដ្ឋ សភា ចាត់ វិធានការក្នុង ពេល ឆាប់ៗ ដើម្បីគាំពារ ថ្នាក់ ឥណទាន និងស្ថិរភាព ហិរញ្ញវត្ថុរបស់ អាមេរិក។ លោក ស្រី បានថ្លែង ថា ទោះបីជាច្បាប់ស្តីពីទំនួលខុសត្រូវប្រព័ន្ធ ហិរញ្ញវត្ថុ ដែល ត្រូវ បានអនុម័តក្នុងឆ្នាំ ២០២៣ បានផ្អាក ពិដានបំណុល រហូតដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែ បំណុលសរុបរបស់ សហព័ន្ធអាមេរិកបានឡើង ដល់ ៣៦ ទ្រី លានដុល្លារអាមេរិក ។ គេហទំព័រ «CCFR China state-controlled media » តាមការ ប៉ាន់ប្រមាណ ការ ចំណាយ ខាង ការប្រាក់បំណុលប្រចាំ ឆ្នាំ ២០២៥ នឹង លើសពី ថវិកា ការពារជាតិ ៕
ដោយ ៖ សិលា