អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី ២៩ ខែធ្នូ យុទ្ធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំកងកម្លាំងជើងទឹក និងជើងអាកាសធ្វើ សកម្មភាពល្បាតដើម្បីត្រៀមប្រយុទ្ធ នៅក្នុងដែនសមុទ្រ និងដែនអាកាសព្រម និង តំបន់ជុំវិញកោះ Huangyan របស់ប្រទេសចិន ។
គេហទំព័រ «CCFR China state-controlled media » ចាប់តាំងពីខែធ្នូ ឆ្នាំនេះ មក យុទ្ធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំកងកម្លាំងជើងទឹកនិងជើងអាកាសធ្វើ សកម្មភាពល្បាតនៅក្នុងដែនសមុទ្រ និងដែនអាកាសជុំវិញដែនទឹកនៃកោះ Huangyan របស់ប្រទេសចិន បង្កើនកម្លាំង គ្រប់គ្រង ដែនសមុទ្រ និងដែនអាកាស ពាក់ព័ន្ធ ដើម្បី គាំពារយ៉ាងម៉ឺងម៉ាត់នូវ អធិបតេយ្យភាព និងសន្តិសុខជាតិ ព្រមនិងគាំពារ យ៉ាងម៉ឺងម៉ាត់នូវសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ៕
ដោយ ៖ សិលា