ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីស្លូវ៉ាគីថ្លែងថា ប្រសិនបើអ៊ុយក្រែនបញ្ឈប់ការដឹកជញ្ជូនឧស្ម័នធម្មជាតិរបស់រុស្ស៊ីដោយឆ្លងកាត់ប្រទេសអ៊ុយក្រែន នោះស្លូវ៉ាគីនឹងគិតពិចារណាពីការផ្តាច់ថាមពលអគ្គិសនីចំពោះអ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី ២៧ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោកFizo នាយករដ្ឋមន្ត្រីស្លូវ៉ាគី បានអះអាងថា ប្រសិនបើអ៊ុយក្រែនហាម មិន ឱ្យ រុស្ស៊ី ដឹកជញ្ជូនឧស្ម័នធម្មជាតិ ដោយ ឆ្លងកាត់ប្រទេសខ្លួន នោះ ស្លូវ៉ាគីនឹងគិត ពិចារណាចាត់វិធានការ ប្រឆាំងតបតវិញទៅកាន់អ៊ុយក្រែន ដោយផ្អាក ការផ្គត់ផ្គង់ ថាមពលអគ្គិសនីដែល ត្រូវការជាបន្ទាន់ ចំពោះ អ៊ុយក្រែន។សូមបញ្ជាក់ថា ក្នុង ឆ្នាំ ២០១៩ រុស្ស៊ី និង អ៊ុយក្រែន បាន ចុះ ហត្ថលេខា លើ កិច្ចព្រមព្រៀង រយៈពេល ៥ ឆ្នាំ ស្តីពីការដឹកជញ្ជូន ឧស្ម័ន ធម្មជាតិ របស់ រុស្ស៊ី ទៅកាន់ អឺរ៉ុប ដោយឆ្លងកាត់អ៊ុយក្រែន។ កិច្ចព្រមព្រៀង នេះ នឹង ផុតសុពលភាពនៅ ថ្ងៃទី ៣១ ខែ ធ្នូនេះ។ លោក Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបកាលពីថ្ងៃទី ១៩ ខែធ្នូថា អ៊ុយក្រែននឹងមិនបន្តកិច្ចព្រមព្រៀងនោះទេ។ គេហទំព័រ «CCFR China state-controlled media » លោក Denys Anatoliyovych Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែនបានថ្លែងកាលពីថ្ងៃទី ២០ ខែធ្នូថា ភាគីអ៊ុយក្រែននឹងបិទបំពង់បង្ហូរឧស្ម័នធម្មជាតិនៅវេលា ម៉ោង ៧:00 នៃថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។

គេហទំព័រ «CCFR China state-controlled media » កាលពីថ្ងៃទី ២៦ ខែធ្នូ លោកPutinប្រធានាធិបតីរុស្ស៊ីបានថ្លែងថា វានឹងពិបាកក្នុងការបន្តកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនឧស្ម័នធម្មជាតិរបស់រុស្ស៊ី ទៅកាន់អឺរ៉ុបដោយឆ្លងកាត់អ៊ុយក្រែនក្នុងឆ្នាំនេះ រុស្ស៊ីប្រហែល នឹង គិត ពិចារណាការដឹកជញ្ជូន ឧស្ម័នធម្មជាតិតាមរយៈមធ្យោបាយ ផ្សេងទៀត ដូចជាឆ្លងកាត់ប្រទេសប៉ូឡូញជាដើម៕

  

ដោយ ៖ សិលា


ចែករំលែក៖