កន្លងមក អាមេរិក បានបញ្ជាក់ថា នឹងមានការប្រើប្រាស់អាវុធគីមីពីសំណាក់ទាហានរដ្ឋាភិបាលស៊ីរី ប៉ុន្តែ ពេលនេះរុស្ស៊ីបានបញ្ជាក់ថា ក្រុមភេរវកម្មនៅក្នុងតំបន់Tahrir Alhamជាអ្នកប្រើប្រាស់ ។
សារព័ត៌មាន Sputnik news កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានដកស្រង់ ការប្រកាសរបស់អ្នកនាំពាក្យកម្លាំងការពារ វិទ្យុសកម្ម គីមី និង ជីវសាស្ត្រ លោក Konstantin Potyomkin បានបញ្ជាក់ថា ក្រុមភេរវកម្ម Tahrir Alham ដែលមានទំនាក់ទំនងជិតស្និតជាមួយក្រុម Al Nusra បានប្រើប្រាស់អាវុធ កាំភ្លើងធំ ទំហុំ១២០ មីលីម៉ែត្រ ដោយខាងក្នុងមានផ្ទុកជាតិពុលបានវាយប្រហារទៅលើទីក្រុងអាឡាប៉ូស៊ីរី កាលពីថ្ងៃទី២៤ខែវិច្ឆិកា។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានលោក Potyomkin បានបញ្ជាក់ថា «ក្រុមអ្នកឯកទេសវិភាគ បានបញ្ជាក់ថា ក្រុមភេរវកម្ម បានប្រើប្រាស់កាំភ្លើងធំ វាយប្រហារដោយក្នុងគ្រាប់មានជាតិគីមីពុល»។
កាលពីថ្ងៃទី ២៤ខែវិច្ឆិកា ក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី បានវាយប្រហារ ដោយគីមី Clo ចូលទៅកាន់តំបន់ ពីរផ្សេងគ្នានៅក្នុងទីក្រុង អាឡាប៉ូ គឺ តំបន់ Al khalidiye និង Al Zahraa រួមទាំងតំបន់ Nile Street ផងដែរ ។ ប្រភពព័ត៌មានស៊ីរីបានផ្សាយថា នៅក្នុងការវាយប្រហារនោះមាន មនុស្ស ១០៧នាក់ រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ជងរងគ្រោះ មានអការពិបាកនៅក្នុងការដកដង្ហើម ក្រោយប៉ះនឹងជាតិគីមីពុល ខាងលើ ។
ក្នុងពេលជាមួយគ្នានោះដែរ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា មានមនុស្ស ៤៦នាក់រងរបួស ក្នុងនោះមានកុមារ៨នាក់ ។ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា លោក Igor konashenko មន្ត្រីយោធារុស្ស៊ីបានបញ្ជាក់ថា ក្រុមអ្នកឯកទេសស្តីពីអាវុធគីមីបានទៅកាន់តំបន់រងគ្រោះដោយការវាយប្រហារខាងលើនៅក្នុងប្រទេសស៊ីរី ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ ៕ ម៉ែវ សាធី