ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទោសជាង ១០០នាក់ ឥណ្ឌូនេស៊ី បំផ្លាញជញ្ជាំងគុករតចេញដោយសុវត្ថិភាព

ចែករំលែក៖

សារព័ត៌មាន AP ​បានផ្សាយថា នៅពេលមានភ្លៀងធ្លាក់ខ្លាំង ក្រុមអ្នកទោស ជាង​១០០នាក់ នៅក្នុងខេត្ត​ Aceh ​ប្រទេសឥណ្ឌូនេស៊ី បានបំផ្លាញបង្អួច រត់ចេញដោយសុវត្ថភាព​។
មន្ត្រីសន្តិសុខឥណ្ឌូនេស៊ីបានបញ្ចាក់ថា សរុបមាន​អ្នកទោស ១១៣នាក់ នៅក្នុងខេត្ត Aced ​ភាគខាងលិច ប្រទេសនេះ បានហែកគុក រត់ចេញទៅក្រៅដោយសុវត្ថភាព ក្នុងពេលដែលមានភ្លៀងធ្លាក់ខ្លាំង​។ កម្លាំងប៉ូលិសបានខិតខំដើម្បី រារាំងអ្នកទោសផ្សេងទៀត បន្តរត់ចេញទៅក្រៅ ។ ជាមួយគ្នានេះ កម្លាំងប៉ូលិសមួយចំនួនធំបាន បើកការស្វែងរកចាប់ខ្លួនអ្នកទោស ដែលបានរត់ចេញ ប៉ុន្តែមកទលពេលនេះ ប៉ូលិស ទើបតែ ចាប់បានអ្នកទោស តែ​៤នាក់ត្រឡប់មកវិញប៉ុណ្ណោះ​ក្នុងចំណោមអ្នកទោស ១១៣នាក់។

នៅពេលដែលមានការហែកគុកកើតឡើង មានអ្នកទោសទាំងអស់​៧២៦នាក់​ ។ កាលពីខែតុលាកន្លងមក មន្ទីឃុំឃាំង​៣កន្លែងផ្សេងគ្នា នៅលើកោះ​ Sulawesi ​ប្រទេសឥណ្ឌូនេស៊ី បានប្រកាសថា មានអ្នកទោស​១២០០នាក់ នៅទីតាំង ខាងលើ​បានរត់ចេញពីគុក នៅពេលដែល មានការរញ្ជួយដីនិងរលក់យក្សស៊ូណាមិ ។ ក្នុងចំណោមអ្នកទោសរត់ចេញមាន​៣៤៣នាក់​នៅស្រុក​ Donggala ក្រោយអ្នកទោសទាំងនោះ ស្នើរទៅមើលគ្រួរសារ ក្នុងតំបន់រង្គ្រោះដោយរញ្ជួយដីនិងរលក់យក្សស៊ូណាមិ តែត្រូវ បានបដិសេធទើប ហែកគុករត់ចេញតែម្តង។

ការហែកគុកតែងតែកើតឡើងនៅក្នុងប្រទេស​ឥណ្ឌូនេស៊ី​ ដោយសារតែនៅក្នុងមន្ទីឃុំឃាំងមានអ្នកទោសច្រើន លើសចំណុះ ។ កាលពីខែឧសភាឆ្នាំ​២០១៧ មានអ្នកទោស ៤០០នាក់ រត់ចេញពីគុក នៅក្នុងខេត្ត​ Riau ៕ ម៉ែវ សាធិ


ចែករំលែក៖