ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប៉ះជាមួយម៉ូតូ ខ្ទាតទៅផ្ទប់នឹងក្បាលនាគចែកទ្រូវផ្លូវបណ្តាលឲ្យយុវជនម្នាក់ រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: រថយន្តប៉ះជាមួយម៉ូតូ ខ្ទាតទៅផ្ទប់នឹងក្បាលនាគចែកទ្រូវផ្លូវបណ្តាលឲ្យយុវជនម្នាក់ រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តាយផ្លូវលេខ២៨៩ កែងនិងផ្លូវ លេខ៦១៥ ចំណុចស្តុបផ្សារទួលគោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G-5847 ចេញពីផ្សារទួលគោក តាមបណ្តោយផ្លូវលេខ៦១៥ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុត្រូវបានរថយន្តមួយគ្រឿងម៉ាកត៉ូយ៉ូតា កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-8283 បើកបរដោយបុរសជាជនបរទេស ម្នាក់ រួមដំណើរនិងមិត្តភក្តិ៣នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ទិស ក្នុងដៅពីជើងទៅត្បូងជាន់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតប៉ះជាមួយម៉ូតូខ្ទាតទៅផ្ទប់នឹងក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុដោយខាងភាគីរថយន្តសូមសម្របសម្រួលគ្នាដើម្បីចញ្ចប់រឿងនៅកើតហេតុ៕ជ្រោយពេជ្រ


ចែករំលែក៖