ព័ត៌មានទាន់ហេតុការណ៍៖

បារាំងក្លាយជាប្រទេស​ទី​៥៥ លើពិភពលោក មានច្បាប់ហាមឪពុកម្តាយប្រើហិង្សាលើកូន

ចែករំលែក៖

សភាបារាំង កាលពីថ្ងៃទី​៣០ ខែវិច្ឆិកា បានបោះឆ្នោត អនុម័តច្បាប់ហាមប្រាំឪពុកម្តាយគ្រប់រូប ប្រើអំពើហិង្សា វាយទៅលើកូនតូចៗរបស់ខ្លួន។

សារព័ត៌មាន​ AFP ​បានផ្សាយថា ច្បាប់ស្តីពីការដាក់ទណ្ឌកម្ម ដោយហឹង្សា ឬជេស្តី​ ទៅលើកូន ត្រូវបានហាមប្រាំ​។ឪពុកម្តាយ បង្ហាញពីសិទ្ធិរបស់ខ្លួន ដោយអហឹង្សា​ ទាំងផ្លូវកាយនឹងផ្លូវចិត្ត ។ ច្បាប់ខាងលើត្រូវបានសភាគាំទ្រលើសលុប ដោយមានសម្លេង ៥១/១ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៣០ខែវិច្ឆិកា​ ក្រោយពេលជជេកគ្នា​ពេល មួយយប់ ។ នៅពេលនេះច្បាប់ខាងលើត្រូវបានបញ្ចូនទៅកាន់ព្រឹទ្ធសភា ដើម្បីបោះឆ្នោត អនុម័ត ជាបន្តទៀត។

ប្រសិនបើច្បាប់ត្រូវបានអនុម័ត បារាំងនឹងក្លាយទៅជា ប្រទេសទី​៥៥នៅលើពិភពលោក ដែលមានច្បាប់ ហាមប្រាំឪពុកម្តាយ ប្រើហឹង្សាលើកូន ។ ប្រទេសអ៊ុយអែត គឺជាប្រទេសទីមួយនៅលើពិភពលោក ដែលបានអនុវត្តច្បាប់នេះតាំងពី ឆ្នាំ ១៩៧៩ ៕ ម៉ែវ សាធី


ចែករំលែក៖