ព័ត៌មានទាន់ហេតុការណ៍៖

ទាហានជើងទឹកម៉ារ៉ុក ជួយសង្គ្រោះជនភៀសខ្លួនខុសច្បាប់១៣៣នាក់

ចែករំលែក៖

ប្រភពព័ត៌មានពីកម្លាំងទាហាន ម៉ារ៉ុកបានឲ្យដឹងថា កម្លាំងទាហាន ប្រទេសនេះបានជួយសង្គ្រោះជនភៀសខ្លួន ១១៣នាក់ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ នៅលើទូក តូចមួយ ដែលបានព្យាយាម ចូលទៅកាន់កោះ canary ប្រទេសអេស្ប៉ាញ ។ ទូកដឹកជនភៀសខ្លួនចាកចេញពីតំបន់ភាគខាងត្បូង ប្រទេស អាហ្វ្រិកខាងជើង។

អ្នកសារព័ត៌មាន TTXVN ប្រចាំនៅអាហ្វ្រិកបាន បញ្ជាក់ថា ជនភៀសខ្លួនខុសច្បាប់ទាំងនោះ បានទទួលនូវជំនួយ ចាំបាច់ ដែលផ្តល់ដោយកម្លាំងទាហាន ម៉ារ៉ូក មុនពេលដែលបញ្ជូនទៅកាន់ កំពង់ផែ Bador និង Al Hoceima ប្រទេសម៉ារ៉ុក ។

ចាប់តាំងពីឆ្នាំ២០០០ មកទល់ពេលនេះ ផ្លូវសមុទ្រ ពីម៉ារ៉ុក ទៅកាន់ កោះ Canary បានក្លាយទៅជា ផ្លូវដឹកជញ្ជូនជនភៀសខ្លួនខុសច្បាប់ ពីអាហ្វ្រិកខាងជើង ចូលទៅកាន់អឺរ៉ុប ។ ក្នុងរយៈពេលកន្លងមក មានជនភៀសខ្លួន ម៉ារ៉ុក និងជនភៀសខ្លួនមកពីតំបន់ភាគខាងត្បូង វាលខ្យាច់ សាហារ៉ា ចូលទៅកាន់ ប្រទេសអេស្ប៉ាញតាមផ្លូវសមុទ្រ ។

តាមតួលេខរបស់ ក្រសួងមហាផ្ទៃម៉ារ៉ុកបានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០១៨មកទល់ពេលនេះ កម្លាំងទាហានជើងទឹក ម៉ារ៉ុកបានទប់ស្កាត់ ជនភៀសខ្លួនខុសច្បាប់ ជាង ៧៦.០០០នាក់ ព្យាយាមចូលទៅកាន់អឺរ៉ុប ដោយខុសច្បាប់ ។ ជាមួយគ្នានេះ កម្លាំងទាហាន ម៉ារ៉ុក ក៏បាន បំផ្លាញក្រុមជួញដូរមនុស្ស ១៧៤ក្រុម ផងដែរ ៕ ម៉ែវ សាធី

 


ចែករំលែក៖