ព្យុះ Owen បង្ករឲ្យមានភ្លៀងធ្លាក់ខ្លាំង ជន់លិចតំបន់ជាច្រើន នៅរដ្ឋ Queensland ប្រទេសអូស្ត្រាលី ។ ជាមួយគ្នានោះ អណ្តូងរ៉ែជាច្រើន នៅក្នុងរដ្ឋនេះត្រូវលិចលង់ បង្កការខាតបង់យ៉ាងច្រើន ។
អណ្តូងរ៉ែនៅភាគខាងកើតអូស្ត្រាលី ត្រូវជំនន់ទឹកភ្លៀងជន់លិចបណ្តាលឲ្យមនុស្ស១៧នាក់ ចាំបាច់ត្រូវតែសង្គ្រោះបន្ទាន់តាមឧទ្ធម្ភាគចក្រ ។ ភ្នាក់ងារឧតុនិយមអូស្ត្រាលីព្រមាននៅថ្ងៃសុក្រនេះថា ជំនន់ទឹកភ្លៀងបន្តកើនឡើងទៀតរហូតដល់ចុងសប្តាហ៍នេះ ។
ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងតាំងពីថ្ងៃទី១១ ខែធ្នូ មកម្ល៉េះ ធ្វើឲ្យមនុស្សជាង១០០នាក់ នៅក្នុងរដ្ឋ State of Victoria ត្រូវបានសង្គ្រោះចេញពីទឹកជំនន់ ។ ១៧នាក់ បានឈរនៅពីលើដំបូលរថយន្ត រង់ចាំសង្គ្រោះដោយឧទ្ធម្ភាគចក្រ ។
ប៉ូលិសបានទទួលទូរស័ព្ទស្នើសុំសង្គ្រោះបន្ទាន់ជាង៤០០ដង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងលាយឡំដោយខ្យល់បក់ល្បឿនជាង១០០គីឡូម៉ែត្រក្នុងមួយម៉ោង វាយប្រហារនៅរដ្ឋ State of New South Wales ។
នៅភាគនិរតី នៃរដ្ឋ Queensland ពលរដ្ឋត្រៀមខ្លួនទប់ទល់ជាមួយព្យុះ Owen ត្រូពិក ដែលមកដល់នៅព្រឹកថ្ងៃសៅរ៍ ជាព្យុះនៅក្នុង កាតាឡុកទី៤ ។ ព្យុះ Owen នេះលាយឡំដោយផ្គររន្ទះ បានវាយប្រហារក្នុងល្បឿនជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោងស្ថិតនៅឈូងសមុទ្រភាគខាងត្បូង ធ្វើឲ្យកម្ពស់ទឹកភ្លៀងកើន៤០០មីល្លីម៉ែត្រ ៕ ម៉ែវ សាធី