ភ្នំពេញ៖ ផ្លូវលំមួយខ្សែដែលធ្លាប់តែជន់លិច ពេលភ្លៀងមកម្តងៗ ពេលនេះត្រូវបានសាលារាជធានីជួសជុល ដោយចាក់ជាបេតុង ដើម្បីងាយស្រួល ដល់ប្រជាលរដ្ឋធ្វើដំណើរ ។
លោក វ៉ាសារ៉ង ចៅសង្កាត់ចោមចៅទី២ បានប្រាប់ ឲ្យដឹងថា ដោយសារតែផ្លូវខាងលើកន្លងមកតែងតែស្ទះប្រព័ន្ធលូ ភ្លៀងមកម្តងៗ ជន់លិចពិបាក់នឹងការធ្វើដំណើរ ទើបមន្ទីរសាធារណការ បានផ្តល់ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ៤៥០ម៉ែត្រ ទទឹង៨ម៉ែត្រ និងកម្ពស់២តឹក ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ។
លោកបានបន្តថា ក្នុងឆ្នាំ២០១៨នេះ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ការអភិវឌ្ឍផ្លូវបេតុងបាន៧ទៅ៨ខ្សែមកហើយ ហើយលោកនឹងបន្តការអភិវឌ្ឍក្នុងមូលដ្ឋានរបស់លោកឲ្យប្រសើរជាងនោះទៅទៀត ៕ សុខាសែនជ័យ