ព័ត៌មានទាន់ហេតុការណ៍៖

សភាអាមេរិកអំពាវនាវរដ្ឋាភិបាលអាមេរិកដោះលែងអ្នកកាសែត២រូប

ចែករំលែក៖

សភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានឯកច្ឆ័ន្ទអំពាវនាវរដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាដោះលែងអ្នកកាសែតរ៉យទ័រ២រូប ឈ្មោះ Wa Lone និង KyawSueOuដែលជាប់ឃុំ១ឆ្នាំហើយ ។

សភាអាមេរិកបានបោះឆ្នោត៣៩៤សំឡេងទល់នឹង១សំឡេង គាំទ្រឲ្យមានដំណោះស្រាយមួយ ដោយអំពាវនាវឲ្យដោះលែងអ្នកកាសែតទាំងពីររូប ដែលមានកំហុស រំលោភច្បាប់សម្ងាត់របស់មីយ៉ាន់ម៉ា ហើយត្រូវកាត់ទោសជាប់ពន្ធនាគារ៧ឆ្នាំនោះ ។

យោធាមីយ៉ានម៉ាត្រូវបានគេកត់សម្គាល់ឃើញថា បានបើកយុទ្ធនាការប្រល័យពូជសាសន៍ទៅលើជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ។ របាយការណ៍ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ បានចេញផ្សាយដែរថា យោធាប្រទេសនេះបានសម្លាប់រង្គាល រំលោភបំពានផ្លូវភេទ ក្នុងចេតនាប្រល័យពូជសាសន៍ និងបានអំពាវនាវដ៏ជាក់លាក់មួយឲ្យមានការដាក់ទោសយោធាមីយ៉ាន់ម៉ាពីបទប្រល័យពូជសាសន៍។

ប៉ុន្តែមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់លទ្ធិពុទ្ធសាសនា បានបដិសេធន៍រាល់ការចោទប្រកាន់ថា ខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងលើជនជាតិដើមរ៉ូហ៊ីងយ៉ា ហើយថា សកម្មភាពរបស់ខ្លួន ជាផ្នែកមួយប្រឆាំងក្រុមភេរវកម្មតែប៉ុណ្ណោះ ។

អ្នកកាសែត២រូបដែលប្រាថ្នារួចពីពន្ធនាគារនោះ និយាយថា ពួកគេបានប្រគល់ឯកសារឲ្យប៉ូលិសអស់ហើយ ភ្លាមៗមុនពេលត្រូវចាប់ឃុំខ្លួន ។ ពួកគេបានស៊ើបអង្កេតការសម្លាប់បុរសរ៉ូហ៊ីងយ៉ា១០នាក់ ក្នុងនោះមានកុមារាម្នាក់ដែរ ដែលជាសកម្មភាពរបស់យោធាប្រឆាំងទៅលើភេវករ ៕


ចែករំលែក៖