ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីដើរតាមអាមេរិក ទទួលស្គាល់ជេរ៉ូសាឡឹមជារដ្ឋធានីអ៊ីស្រាអែល

ចែករំលែក៖

ការប្រកាសទទួលស្គាល់ជារ៉ូសាឡឹមជារបស់ អ៊ីស្រាអែល ពីសំណាក់រដ្ឋាភិបាលអូស្ត្រាលី និងធ្វើឲ្យស្ថានភាព កាន់តែតានតឹងថែមទៀត ។ ជាមួយគ្នានោះ អូស្ត្រាលី នឹងធ្វើឲ្យប្រទេស អិស្លាបផ្សេងទៀត កាន់តែស្អប់ ពលរដ្ឋអូស្ត្រាលី ជាហេតុនាំឲ្យមានការចងគំនុំ និងវាយប្រហារភេរវកម្មកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី ។

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃទី១៥ ខែធ្នូ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសឲ្យដឹងថា អូស្ត្រាលី បានទទួលស្គាល់ តំបន់ជេរ៉ូសាឡឹម ខាងលិច ជារដ្ឋធានីស្របច្បាប់របស់អ៊ីស្រាអែល ។

ប៉ុន្តែការផ្លាស់ប្តូរ ស្ថានទូតអូស្ត្រាលីពីទីក្រុង Tel Aviv ទៅកាន់ជេរ៉ូសាឡឹម នឹងមិនធ្វើឡើងនោះឡើយ រហូតដល់ដំណើរការសន្តិភាពរវាងអ៊ីស្រាអែល នឹងប៉ាឡេស្ទីនបានបញ្ចប់ ។

លោក Scott Morrison បានសន្យាថា នឹងមិនទទួលស្គាល់ ទឹកដីប៉ាឡេស្ទីន និងតំបន់ភាគខាងកើត ជេរ៉ូសាឡឹម ជារដ្ឋធានី របស់ប៉ាឡេស្ទីននោះឡើយ លុះត្រាតែ ទីក្រុងនោះ ត្រូវបានបញ្ជាក់ច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ។

នាយករដ្ឋមន្ត្រី Scotte Morrison បានលើកឡើងថា ការគាំទ្រ «សេរីភាព ប្រជាធិបតេយ្យ» នៅតំបន់មជ្ឈិម គឺស្ថិតនៅក្នុងផលប្រយោជន៍ របស់អូស្ត្រាលី ៕


ចែករំលែក៖