ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មអាវកាក់លឿងបានរាលដាលដល់ប្រទេសកាណាដា

ចែករំលែក៖

ក្រុមបាតុករអាវកាក់ពណ៌លឿង បានចាប់ផ្តើមកើតឡើងនៅក្នុងប្រទេសបារាំង កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបានរាលដាល់ដល់ប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ហើយពេលនេះ អាវកាក់ពណ៌លឿងបាន ឆ្លងមហាសមុទ្រ អាត្លង់តិច ចូលទៅកាន់ទឹកដីកាណាដា ។

នៅទីក្រុងមួយចំនួន ក្នុងប្រទេសកាណាដា ដូចជា Edmonton, Toronto, Calgary និង Halifax ក្រុមបាតុករ បាននាំគ្នាដង្ហែក្បួនប្រឆាំងនឹងគោលនយោបាយដឹកនាំមួយចំនួន របស់រដ្ឋាភិបាលកាណាដា ។ ក្រុមបាតុករ កាណាដា ក៏បានស្លៀកឯកសណ្ឋាន ដូច បាតុករនៅក្នុងប្រទេសបារាំងផងដែរ ប៉ុន្តែមិនបង្ហាញពីការគាំទ្រដល់បាតុកម្មនៅក្នុងប្រទេសបារាំងឡើយ។

តាមសារព័ត៌មាន Global News បានផ្សាយថា ក្រុមបាតុករ នៅទីក្រុងជាច្រើន បានលើកស្លាកបដាថា «Canada First» (កាណាដាជាដំបូង) ឬ « Trudeau The Traitor »(លោក Trudeau អ្នកក្បថជាតិ) ។ ក្រុមបាតុករ បានប្រឆាំងនឹងសន្ធិសញ្ញាស្តីពីជនភៀសខ្លួន របស់អង្គការសហប្រជាជាតិដេលប្រទេសកាណាដាបានអនុម័ត កាលពីដើមខែធ្នូនេះ ។

ក្រៅពីនេះ កាណាដា បាតុករ ក៏បាន ប្រឆាំង និងរដ្ឋាភិបាលកាណាដា ដែលបានអនុម័ត ទៅលើគម្រោងដំឡើងពន្ធ Carbon ថ្មី ដើម្បីទប់ទលនឹងការបម្រែបម្រួលអាកាសធាតុ ។ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Trudeau បានសន្យា ដំឡើងពន្ធ ទៅលើ Carbon នៅក្នុងរដ្ឋចំនួន៤ ក្នុងចំណោម១០រដ្ឋ ដែលចូលជាធរមាននៅខែមេសា ឆ្នាំ ២០១៩៕


ចែករំលែក៖