ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន ក្រុមហ៊ុន ផលិតនាវាផ្ទុកយន្តហោះចិន អាចនឹងត្រូវប្រហារជីវិត ដោយសារធ្វើឲ្យបែកធ្លាយ ព័ត៌មានសម្ងាត់

ចែករំលែក៖

ប្រធានក្រុមហ៊ុនផលិតនាវាផ្ទុកយន្តហោះរបស់ចិន CSIC ដែលបានចាប់ឃុំខ្លួនដោយសារតែអំពើពុករលួយ អាចនឹងត្រូវកាត់ទោសប្រហារជីវិត ។

សារព័ត៌មាន South China Morning Post បានផ្សាយថា លោក Sun Bo បានប្រើប្រាស់អំណាច របស់ខ្លួន ទៅលើក្រុមហ៊ុនផលិតនាវាផ្ទុកយន្តហោះ ដើម្បីទទួលបានផលប្រយោជន៍ហិរញ្ញាវត្ថុ ។

លើសពីនេះទៅទៀត លោក Sun Bo មិនមានភាពស្មោះត្រង់ជាមួយបក្ស ។ គណៈកម្មការ ស៊ើបអង្កេតបានប្រកាសនូវលទ្ធផលស្រាវជ្រាវមួយបង្ហាញឲ្យឃើញថា លោក Sun Bo ចាំបាច់ត្រូវតែ ដកតំណែងចេញពីមជ្ឈិមបក្ស ។ លោកត្រូវបានចាប់ខ្លួន តាំងពីខែមិថុនា ឆ្នាំ២០១៨ ពីបទពុករលួយ ។

គណៈកម្មការដាក់ទោសរបស់មជ្ឈិមបក្សបាន បញ្ជាក់ថា លោក Sun Bo មិនបានសហការនៅក្នុងការស្រាវជ្រាវ ។ ប៉ុន្តែនៅក្នុងសេចក្តីប្រកាសនោះ មិនបានលើកឡើងពីការពាក់ព័ន្ធ ជុំវិញការផលិតនាវា លីវនីញ ឬហៅថា (001A) នោះឡើយ ។

កន្លងមក លោក Sun Bo រងការចោទប្រកាន់ផ្តល់ព័ត៌មានសម្ងាត់របស់បក្សកុម្មុយនីស្តចិន ឲ្យទៅ CIA អាមេរិក ក្នុងនោះ មានព័ត៌មានស្តីពីនាវាផ្ទុកយន្តហោះ001A របស់ចិន ។ ក្នុងពេលដែលកាន់តំណែងជា CSIC លោក Sunbo រងការចោទប្រកាន់ថា បានផ្តល់ព័ត៌មានស្តីពីបច្ចេកវិទ្យាដល់CIA និងរូបភាពស្តីពីនាវាខាលើ ៕


ចែករំលែក៖