ព័ត៌មានទាន់ហេតុការណ៍៖

អ្នកផ្សព្វផ្សាយសាសនា និងអាចារ្យ ជិត៧០០នាក់ នៅរដ្ឋមួយរបស់អាមេរិក រងការចោទប្រកាន់ រំលោភបំពានផ្លូវភេទកុមារ

ចែករំលែក៖

តាមលទ្ធផលស្រាវជ្រាវបានបង្ហាញឲ្យឃើញថា មានអាចារ្យ និងអ្នកផ្សព្វផ្សាយសាសនា ជិត៧០០នាក់ នៅក្នុងរដ្ឋ Illinois អាមេរិក រងការចោទប្រកាន់ថា បាន រំលោភបំពានផ្លូវភេទលើកុមារ ជាច្រើនពាន់នាក់ ។ តួលេខខាងលើ គឺច្រើនជាងការប្រកាសរបស់ សមាគមព្រះវិហារកាតូលិក នាពេលកន្លងមក ។

សារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែធ្នូ បានដកស្រង់សម្តី រដ្ឋអាជ្ញាមួយរូប បានឲ្យដឹងថា មាន អ្នកផ្សព្វផ្សាយសាសនា អាចារ្យជិត៧០០នាក់ នៅក្នុងរដ្ឋ Illinois ភាគខាងលិច ទឹកដីអាមេរិក រងការចោទប្រកាន់ពីបទ រំលោភបំពានផ្លូវភេទ លើកកុមារ ច្រើនជាងរបាយការណ៍ នាពេលកន្លងមក ។

កន្លងមក នៅរដ្ឋ Pennsylvania ក៏មានអាចារ្យជាង៣០០នាក់ រងការចាប់រំលោភបំពានផ្លូវភេទ លើកុមារជាង ១០០០នាក់ ។ ប៉ុន្តែ ហេតុការណ៍ទាំងនោះត្រូវបាន សមាគមសាសនា ក្នុងរដ្ឋ លាក់បាំងជាច្រើនទសវត្សរ៍កន្លងមក ។

ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទទៅលើកុមារ ពីសំណាក់ក្រុមអាចារ្យ និងអ្នកផ្សព្វផ្សាយសាសនា កាតូលិក បានកើតឡើងជាច្រើននៅជុំវិញពិភពលោក ទាំងនៅក្នុងតំបន់អឺរ៉ុប និង បុរីវ៉ាទីកង់ ផងដែរ ។ ការរំលោភបំពាននោះ ត្រូវបានបិទបាំងពីក្រុមអាជ្ញាធរក្នុងតំបន់ ក៏ដូចជា ក្រុម ថ្នាក់ដឹកនាំសាសនា ៕


ចែករំលែក៖