ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអាមេរិកចាប់ផ្តើមដកចេញពីស៊ីរី វិលត្រឡប់ទៅប្រទេសវិញ

ចែករំលែក៖

អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានប្រកាសថា កម្លាំងទាហានអាមេរិក បានចាប់ផ្តើម វិលត្រឡប់ទៅជួបជុំគ្រួសារវិញហើយ ក្រោយបំពេញ ភារកិច្ចកម្ចាត់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី ។

នៅក្នុងសេចក្តីប្រកាស លោកស្រី Sanders បានបញ្ជាក់យ៉ាងច្បាស់ថា «យើងបានចប់ផ្តើមអនុវត្ត ដំណាក់កាលបន្ទាប់នៃយុទ្ធនាការ ហើយចាប់ផ្តើម បញ្ចូនទាហានអាមេរិក មកកាន់ប្រទេសវិញ» ។

លោកស្រី Sanders បញ្ជាក់ទៀតថា ជ័យជំនៈនៅក្នុងប្រទេសស៊ីរី មិនមែនជាការបញ្ចប់នៅសង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS ដឹកនាំដោយអាមេរិកនោះឡើយ ។ លោកស្រីបន្តទៀតថា អាមេរិក និងបណ្តាប្រទេសជាសមព័ន្ធមិត្ត នៅតែបន្តសហការក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្ម ។

នៅក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេស អាមេរិកបានបញ្ជាក់ថា បុគ្គលិកមន្ត្រី ការបរទេសទាំងអស់ របស់អាមេរិកនិងចាកចេញពីស៊ីរី ក្នុងរយៈពេល២៤ម៉ោង ។ ក្នុងថ្ងៃជាមួយគ្នានេះ អគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិលោក Danny Danon បានប្រកាសថា អ៊ីស្រាអែល នឹងបន្តធ្វើសង្គ្រាមនៅក្នុងប្រទេសស៊ីរី បើទោះបីអាមេរិក បានដកខ្លួនចេញពីមជ្ឈឹមបូព៌ាក្តី ។

សារព័ត៌មាន Sputniknews កាលពីថ្ងៃទី១៩ ខែធ្នូ បានផ្សាយថា សមាជិកព្រឹទ្ធសភាអាមេរិក លោក Linsey Graham បានបញ្ជាក់ថា ការដែលរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ ឡើងគម្រោងដកខ្លួនចេញពីទឹកដីស៊ីរីគឺជាកំហុសដ៏ធំ និងធ្វើឲ្យសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះមានកម្លាំងទាហានប្រជាធិបតេយ្យសីរី ដែលប្រឆាំងនឹងរដ្ឋាភិបាល ស៊ីរីក្រោមការគាំទ្រពីអាមេរិក ។

ក្នុងពេលជាមួយគ្នានោះ សមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio បានបញ្ជាក់ថា ការដែលអាមេរិកដកខ្លួនចេញពីស៊ីរី នឹងនាំមកនូវលទ្ធផលអាក្រក់ ហើយអាចធ្វើឲ្យក្រុមភេរវកម្ម ក្រោកឡើងវិញ ៕


ចែករំលែក៖