នៅថ្ងៃទី២១ ខែធ្នូ កូរ៉េខាងត្បូង បានដាក់ឲ្យដំណើរការនាវាចម្បាំង ៣គ្រឿងល្បឿនលឿន និងទំនើបបំផុត អាចធ្វើសង្គ្រាមបានល្អបំផុតដើម្បីបម្រើការយាមល្បាត នៅតាមតំបន់សមុទ្រប្រទេសនេះ ។
នាវាដែលបានដាក់ឲ្យដំណើរការនោះ មានចំណុះ២០០តោន ផលិតឡើងដោយ ក្រុមហ៊ុន Hanjin Heavy Industry ស្ថិតនៅតំបន់ភាគខាងត្បូងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង ។ នាវាចម្បាំងនេះ បំពាក់អាវុធធុនធ្ងន់ មានទាំងកាំជ្រួចមីស៊ីលនាំផ្លូវទៀតផង ។
នៅពេលនេះនេះ នាវាស្ថិតនៅក្នុងតំណាក់កាលសាកល្បង បញ្ជាក់ពីប្រសិទ្ធិភាព នឹងប្រគល់ទៅឲ្យកម្លាំងទាហានជើងទឹក នៅឆ្នាំ២០១៩ សម្រាប់ជំនួសនាវាចម្បាំងPKM មានចំណុះ១៥០តោន ហើយមានសភាពចាស់ទៅហើយ ។
កន្លងមក នៅខែកញ្ញា ឆ្នាំ២០១៨ កម្លាំងទាហានជើងទឹក កូរ៉េខាងត្បូង ក៏បាន ធ្វើពិធីដាក់នាវាមុជទឹកផលិតដោយបច្ចេកវិទ្យា កូរ៉េខាងត្បូងផ្ទាល់នៅក្នុងទីតាំង Ahn Chang ho មានចំណុះ៣ពាន់តោន។ នាវាមុជទឹកនោះ នឹងជួយដល់កម្លាំងទាហានកូរ៉េខាងត្បូង អាចទប់ទល់រាល់ ការគំរាមកំហែងរបស់សត្រូវ ។ បច្ចុប្បន្ននាវាមុជទឹកនោះកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង ហើយនឹងដាក់ឲ្យប្រើប្រាស់ នៅខែធ្នូ ឆ្នាំ២០២០ ក្រោយការសាកល្បងដោយជោគជ័យ ៕