ព័ត៌មានទាន់ហេតុការណ៍៖

ចោរដាច់យ៉ៃ ឃើញម្ចាស់ផ្ទះចំហរទ្វារចូល​លួច ទូរទស្សន៍ និង ក្បាល​អំភ្លី ម្ចាស់ទាន់

ចែករំលែក៖

ខេត្តក្រចេះ៖ កាលពីព្រឹកថ្ងៃសុក្រ ១៤ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី២១ ខែ​ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង គ្រោះ​ឈ្មោះ ស៊ុន វ៉ាន់​នី ភេទ​ប្រុស អាយុ​៥៣ឆ្នាំ ជាតិខ្មែរ ស្ថិតនៅ​ក្នង​ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​មានជនសង្ស័យ​ម្នាក់​ឈ្មោះ​មាត់ កំរៃ ហៅ ចម ភេទ​ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ជាមួយជនរងគ្រោះ បានធ្វើ​សកម្មភាពចូល​លួច ទូរទស្សន៍ និង ក្បាល​អំភ្លី នៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ខាងលើ ខណៈ​ជនរងគ្រោះ បិទទ្វារ​ផ្ទះ​ភ្លេច​ចាក់សោ ហើយ​ត្រូវបាន​ជង​សង្ស័យ​ខាងលើ ដើរចូល​ក្នុងផ្ទះបម្រុងលួច។

សមត្ថកិច្ចនគរបាលស្រុកស្នួលបានឲ្យដឹងថា ខណៈជនសង្ស័យកំពុង​ធ្វើ​សកម្មភាព​លើក ទូរទស្សន៍ និង ក្បាល​អំភ្លី បម្រុង​យកចេញ​ពីក្នុងផ្ទះនោះ ក៏​ត្រូវ​ម្ចាស់ផ្ទះ​មកដល់​ឃើញទាន់ ក៏​ចាប់​ឃាត់​ជនសង្ស័យ ហើយ​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​តែម្តង។

បន្ទាប់មកកម្លាំង​ប៉ុស្តិ៍នគរបាល​ឃុំ​ស្នួល សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​ឈ្មោះ​មាត់ កំរៃ ហៅ ចម យកមក​អធិការដ្ឋាន​នគរបាល ស្រុក​ស្នួល ដើម្បី​សាកសួរ​ហើយជនសង្ស័យ ក្រោយពេល​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ សាកសួរ​រួច ត្រូវឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕ សហការី


ចែករំលែក៖