ខេត្តតាកែវ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីរូបគាត់បានយកអាគុយកែច្នៃធ្វើជាប្រដាប់ឆក់ត្រី តែចៃដន្យក្រក់ ក៏ត្រូវឆក់ខ្លួនឯងទៅវិញ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី២១ ធ្នូ ស្ថិតនៅចំណុចទំនប់ទឹកក្រាំក្រចាង ក្នុងភូមិក្រាំក្រចាង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។
ជនរងគ្រោះឈ្មោះ ជុំ ដាលីន អាយុ២១ឆ្នាំ ជាកសិករ រស់នៅភូមិគ្រោះ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។
បើតាមលោកអធិការស្រុកឱ្យដឹងដែរថា ជនរងគ្រោះខាងលើគឺពិតជាស្លាប់ ដោយការឆក់អាគុយកែឆ្នៃ ប្រាកដមែន ។ ក្រោយពីធ្វើកោសល្យវិច័យរួច សាកសពជនរងគ្រោះត្រូវបានប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សហការី