ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៨ អ្នកកាសែត១១២នាក់ត្រូវបានឃុំខ្លួននៅទួរគី

ចែករំលែក៖

អ្នកសារព័ត៌មាននៅក្នុងប្រទេសទួរគី ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ៥២០នាក់ ក្នុងនោះមាន១១២នាក់ត្រូវបានតុលាការជាន់ខ្ពស់កាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោមបទចោទប្រកាន់ផ្សេងៗ ។

ក្នុងពេលដំណាលគ្នានោះដែរ អ្នកសារព័ត៌មានម្នាក់ត្រូវបានសម្លាប់ និង៦៦នាក់ទៀត ត្រូវឃាត់ខ្លួន ខណៈ១៤២នាក់ដទៃផ្សេងទៀតបានឃាត់ខ្លួនរួចហើយនៅទួរគី ។ នេះបើតាមសារព័ត៌មាន Aktifhaber ។

ប្រភពដដែលបន្តថា អ្នកកាសែតប្រហែល២០០នាក់ ត្រូវឃុំខ្លួននៅក្នុងពន្ធនាគារប្រទេសទួរគី ។ ក្នុងចំណោមពួកគេត្រូវតុលាការចោទពីបទសមាជិកអង្គការភេរវកម្ម ដឹកនាំ និងប្រតិបត្តិការឲ្យអង្គការភេរវកម្ម ។

ភាគច្រើនអ្នកកាសែតទាំងនេះធ្លាប់ធ្វើការឲ្យក្រុមគាំទ្រជនជាតិ Kurdish ក្នុងចលនាដឹកនាំដោយជនជាតិមេក្លោង Gulen ។ រដ្ឋាភិបាលទួរគីបានចោទប្រកាន់ ចលនាដឹកនាំដោយមេក្លោង Gulen ថាជាមេគំនិតនៅពីក្រោយរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៦ ។ ប៉ុន្តែចលនានេះបានច្រានចោលការចោទប្រកាន់នេះ។

របាយការណ៍ក្រុមតស៊ូមតិដើម្បីសេរីភាពប្រព័ន្ធផ្សព្វផ្សាយនៃគណៈកម្មការការពារអ្នកកាសែត (CPJ) កាលពីខែធ្នូ ឆ្នាំ២០១៨ បញ្ជាក់ថា ទួរគីនៅតែជាប្រទេសឃុំខ្លួនអ្នកសារព័ត៌មានច្រើនជាងគេ ៕


ចែករំលែក៖