ព័ត៌មានទាន់ហេតុការណ៍៖

ភេរវកម្មនៅតូក្យូ ៖ រថយន្តមួយគ្រឿងបំបុកចូលហ្វូងមនុស្សកំពុងអំណរឆ្នាំថ្មី

ចែករំលែក៖

រថយន្តមួយគ្រឿងបានបើកបំបុកចូលហ្វូងមនុស្ស ដែលកំពុងតែអំណររីករាយបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៩ ដែលករណីនេះ គេសង្ស័យថា ជាទង្វើភេរវកម្ម បណ្តាលឲ្យមនុស្ស៨នាក់រងរបួស ក្នុងនោះម្នាក់សន្លប់ស្តូក ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ Takeshita ក្នុងទីក្រុងតូក្យូ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។

អ្នកនាំពាក្យប៉ូលិសនិយាយថា ជនសង្ស័យម្នាក់អាយុ២០ឆ្នាំ ត្រូវបានចាប់ឃុំខ្លួន និងបានពិព័រណ៌នាថា វាជាសកម្មភាពភេរវកម្ម ។

កម្មករអាយុ២៧ឆ្នាំម្នាក់ និយាយថា ពិតជាមិនគួរឲ្យជឿសោះ ថា ទីកន្លែងដូច្នេះ មានអំពើបែបនេះកើតឡើង ។ វាបានកើតឡើងភ្លាមៗ ម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១ ខែមករា នៅទីកន្លែងកំពុងមានការកម្សាន្តសប្បាយយ៉ាងរីករាយពីពលរដ្ឋ នៅចំណុច Harajuku ជិតស្តូប Meiji Shrine ភាគកណ្តាលទីក្រុងតូក្យូ ៕


ចែករំលែក៖