ព័ត៌មានទាន់ហេតុការណ៍៖

បាញ់សម្លាប់រង្គាលនៅ​ថៃ ស្លាប់​៦នាក់

ចែករំលែក៖

ប៉ូលិសថៃ​បាននិយាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ថា បុរសម្នាក់​​​បានបាញ់សម្លាប់រង្គាលសមាជិកគ្រួសារ៦នាក់ មុនពេលដែលបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅ​បន្ទាប់ពីឆ្លងឆ្នាំសកល​ ២០១៩ តែ១០នាទីប៉ុណ្ណោះ រំលងអធ្រាត្រ​ ស្ថិតនៅ​ ស្រុក Phato ភាគខាងត្បូង ខេត្ត Chumphon ប្រទេសថៃ ។

ខ្មាន់កាំភ្លើង​ត្រូវប៉ូលិសប្រាប់ថា ឈ្មោះ Sucheep Sornsung បានចូលរួម​ជាមួយក្រុមគ្រួសារអំណរសាទរបុណ្យឆ្លងឆ្នាំសកល ។ រូបគេផឹកស្រាស្រវឹង រួចដកកាំភ្លើង​ពីតុ ទីដែលពិធីកំពុងប្រព្រឹត្តទៅនោះ បាញ់​តែម្តង ។

ប៉ូលិស​និយាយថា សមាជិកគ្រួសារទាំងអស់ ក្នុងនោះ​មានក្មេងប្រុសអាយុ​៩ឆ្នាំ និងក្មេងស្រីអាយុ៦ឆ្នាំផងដែរ ។ ប៉ូលិស​បញ្ជាក់ថា មូលហេតុ ដោយសារ​ខ្មាន់កាំភ្លើងជាកូនប្រសារ​នោះ មិនត្រូវបានទទួលស្គាគមន៍ពីក្រុមគ្រួសារខាងប្រព័ន្ធ ។

មនុស្ស៤នាក់រងរបួស អាយុពី៤៧ឆ្នាំដល់៧១ឆ្នាំ ៕


ចែករំលែក៖