ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារដោយប្រើកាំបិតនៅអង់គ្លេស របួសប៉ូលិស និងជនស៊ីវិល៣នាក់

ចែករំលែក៖

កាលពីយប់ថ្ងៃចន្ទ បុរសម្នាក់ប្រដាប់ដោយកាំបិតវាយប្រហារទៅលើពលរដ្ឋជនស៊ីវិល និងប៉ូលិសបណ្តាលឲ្យរបួស៣នាក់ នៅស្ថានីយរថភ្លើង Victoria ទីក្រុង Manchester ចក្រភពអង់គ្លេស ។

ប៉ូលិសមិនបានបញ្ចេញប្រាប់ពីមូលហេតុការវាយប្រហារនេះទេ ។ ជនវាយប្រហារបានស្រែកថា ដរាបណាអ្នកបន្តវាយប្រហារគ្រាប់បែកនៅបណ្តាប្រទេសនោះ ការវាយប្រហារតាមបែបកាំបិតបែបនេះ នឹងបន្តកើតមានរហូតទៅដែរ ។ ការស្រែកបែបនេះរបស់ជនវាយប្រហារខណៈដែលប៉ូលិសឃាត់ខ្លួន ។

ប៉ូលិសបានទទួលដំណឹងនៅវេលាម៉ោង៩យប់ ម៉ោងនៅក្នុងតំបន់ ។ បុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសាររងរបួសពីផ្លែកាំបិត ខណៈប៉ូលិសម្នាក់ទៀតក៏រងរបួសនៅត្រង់ស្មាផងដែរ ៕


ចែករំលែក៖