ព័ត៌មានទាន់ហេតុការណ៍៖

អាកាសយានដ្ឋាននៅភាគខាងត្បូង ប្រទេសថៃ បិទជាបណ្តោះអាសន្ន ដោយសារតែ​ព្យុះ​មិនធ្លាប់មានក្នុង៣ទសវត្សរ៍

ចែករំលែក៖

ព្យុះបានវាយប្រហារនៅតំបន់ឈូងសមុទ្រប្រទេសថៃ កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ធ្វើឲ្យអាកាសយានដ្ឋានយ៉ាងតិច២កន្លែង ត្រូវបានប្រកាសបិទដំណើរការជាបណ្តោះអាសន្ន ខណៈដែលមនុស្សរាប់ពាន់នាក់នាំគ្នារត់ភៀសខ្លួនទៅរកទីសុវត្ថិភាព ។ខ្យល់ព្យុះនេះ ឈ្មោះ Pabuk មានកម្លាំងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង បាននិងកំពុងនាំមកនូវរលកធំៗនៅឈូងសមុទ្រថៃ មុនពេលវាមកដល់ភាគខាងត្បូងខេត្ត Kakhon Si Thammarat។

មន្ត្រីឧតុនិយមថៃបានបញ្ជាក់ថា ព្យុះនេះបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កួចយ៉ាងសាហាវ បក់បោកនៅលើខេត្តចំនួន១៥នៅភាគខាងត្បូងរបស់ថៃ ។ រលកសមុទ្រមានកម្ពស់ពី៣ម៉ែត្រដល់៥ម៉ែទ្រនៅឈូងសមុទ្រ និងពី២ម៉ែត្រដល់៣ម៉ែត្រនៅសមុទ្រ Andaman។ ការចេញដំណើរតាមទូក កប៉ាល់ទាំងអស់ត្រូវបានហាមឃាត់ ។ ស្ថានភាពនេះអូសបន្លាយពេលរហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ។

ភ្នាក់ងារគ្រប់គ្រង និងការពារគ្រោះមហន្តការថៃបានបញ្ជាក់ថា ពីរបីថ្ងៃមកនេះ ពលរដ្ឋ៦១៧៦នាក់ត្រូវបានភៀសខ្លួនទៅរកទីសុវត្ថិភាព ពីខេត្ត Nakhon Si Thammarat និងខេត្ត Patani, Songkhla និង Yala ។ អាកាយានដ្ឋាន Nakhon Si Thammarat បានប្រកាសបិទទ្វារបណ្តោះអាសន្ន ខណៈក្រុមហ៊ុនដឹកអ្នកដំណើរតាមយន្តហោះតម្លៃទាប Nok Airlines Pcl បានបញ្ជាក់ថា ខ្លួនបានលុបចោលការហោះហើរចំនួន៧ជើង ។ អាកាសយានដ្ឋាន Surat Thani ប្រកាសបិទទ្វាររហូតដល់ថ្ងៃសៅរ៍ ៕


ចែករំលែក៖