ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ កោះប្រជុំចុងក្រោយជាមួយមន្ដ្រីខណ្ឌ មន្ទីរ កងកម្លាំង ដើម្បីត្រួតពិនិត្យការងារសម្រាប់ទិវាជ័យជំនះ ៧មករា ២០១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាលើកចុងក្រោយ ជាមួយមន្ដ្រី ខណ្ឌ មន្ទីរ កងកម្លាំង ពាក់ព័ន្ធដើម្បីពិនិត្យលទ្ធផលរបស់ផ្នែកនិមួយៗ និងការទទួលខុសត្រូវរៀងៗខ្លួនលើការងារត្រៀមរៀបចំទិវាបុណ្យ៧មករាខួបលើកទី៤០(៧មករា ១៩៧៩.៧មករា ២០១៩)ដែលជាថ្ងៃកំណើតទី២សម្រាប់យើងទាំងអស់គ្នាដែលបានចាកផុតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៏ប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ។ ​

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ទិវាបុណ្យ៧មករា ឆ្នាំនេះជាខួប៤០ឆ្នាំគឺមានការរៀបចំអធឹកអធមដោយមានការ ដង្ហែរក្បួនព្យុះហយាត្រាសម្រាប់២៥រាជធា នី.ខេត្ត ។ ដូច្នេះការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈគឺជាការងារចាំបាច់ រួមទាំងការរៀបចំ្រៀបចំឲ្យបានល្អប្រសើរសក្ត័សមទៅនឹងកិត្តិយសនៃថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ។ ឯ.ឧអភិបាលក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ត្រូវទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ដែលបង្ហាញពីសមត្ថភាពនៃការដឹកនាំរបស់ស្ថាប័ននិមួយៗហើយយើងទាំងអស់គ្នាក៏ធ្លាប់មានពិសោធន៏ប្រកបដោយជោគ ជ័យក្នុងការចូលរួមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីធំៗរួចមកហើយ ។

លោក ឃួង ស្រេង បានគួសបញ្ជាក់ថា៖ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការហាត់សមកំលាំងច្រើនលើកច្រើនសារជាមួយបណ្តាខេត្ត.ក្រុងផ្សេងៗទៀតមុនពិធីផ្លូវការចាប់ផ្តើម ។ នៅថ្ងៃទី៥មករាស្អែកនេះ នឹងមានការហាត់សមកំលាំងចូលរួមជាលើកចុងក្រោយឲ្យដូចពិធីផ្លូវការពិតៗនៅពហុកីឡាដ្ឋាន ជាតិអូឡាំពិកដែលមានប្រជាពលរដ្ឋចូលរូមប្រមាណ៤ម៉ឺននាក់ ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងស្ដីពីការពង្វាងចរាចរនៅ បរិវេណពហុកីឡាដ្ឋានជាតិឡាំពិក និងសុំឲ្យមានការផ្អាករាល់ការដ្ឋានសំណង់នានានៅជុំវិញពហុកីឡាដ្ឋានជាតិ និងមិនត្រូវឲ្យមានការហាលខោអាវរញេរញ៉ៃ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់នៅក្បែរទីតាំងប្រារព្វពិធីផងដែរ៕ សំរិត


ចែករំលែក៖