ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីប្រឈមនឹងរលកកម្តៅវាយប្រហារ

ចែករំលែក៖

នៅតំបន់អាស៊ីភាគអាគ្នេយ៍ ប្រទេសអូស្ត្រាលី​ ប្រឈមនឹងរលកកម្តៅ​ជាទ្រងទ្រាយធំ បង្ករក្តីបរម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ​រស់នៅក្នុងតំបន់ ។ពលរដ្ឋ​បានបង្ហាញពីការ ព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចក្រែងមានភ្លើងឆេះ និងបញ្ហាបះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

នៅឯតំបន់ភាគពាយព្យអូស្ត្រាលីនោះវិញ កាលពីសប្តាហ៍មុននេះ អាកាសធាតុបានក្តៅខ្លាំងមិនធ្លាប់មាននោះទេ គឺសីតុណ្ហភាពបានឡើងកម្តៅរហូតដល់៤២អង្សាសេ ជាពិសេសនៅភាគអាគ្នេយ៍ទីក្រុង Melbourne នោះតែម្តង ។

ដោយសារតែអាកាសធាតុក្តៅហួតហែងពេកអីចឹងទៅ ការប្រើប្រាស់ភ្លើង ត្រូវបានហាមឃាត់ នៅរដ្ឋ Victoria ដែលល្បីល្បាញទីពីររបស់អូស្ត្រាលីនោះ ។

សូមបញ្ជាក់ថា ក្នុងរយៈពេលជិត៩ឆ្នាំកន្លងមកនេះ អូស្ត្រាលីបានជួបប្រទះរលកកម្តៅខ្លាំង និងមានបង្កឲ្យភ្លើងឆេះព្រៃ សម្លាប់មនុស្ស១៨០នាក់។ បច្ចុប្បន្ននេះ សីតុណ្ហភាពនៅទីប្រជុំជនដែលធ្លាប់កើតមានគ្រោះអកុសលនេះ បានឡើងកម្តៅរហូតដល់៤៦អង្សាសេ ។

ភ្នាក់ងារឧតុនិយមអូស្ត្រាលី Tom Delamotte ថ្លែងថា ប្រសិនបើមានភ្លើងកើតឡើងតែបន្តិចនោះ ច្បាស់ណាស់ថា ការឆេះរាលដាល នឹងកើតឡើងទ្រង់ទ្រាយធំមិនខាន ៕


ចែករំលែក៖