ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក

ចែករំលែក៖

នៅលើពិភពលោក មានក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលជាច្រើន​​សម្រាប់ដឹកអ្នកដំណើរ ។ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរ​ជាង ១៤០០ ក្រុមហ៊ុន ដោយមានយន្តហោះដឹកអ្នកដំណើរ ជិត​២៥ពាន់គ្រឿង និងបន្តកើតឡើងទៀតដោយសារតម្រូវការធ្វើដំណើរច្រើន ។​

កាលពីឆ្នាំ ២០១៣ មានជើងហោះហើរ ប្រមាណ​ ជាង ៩៩ ពាន់ជើង ក្នុងមួយថ្ងៃ​​ហើយ ពេលនេះកើនឡើង ដល់ទៅ ជាង​១សែន២ពាន់ជើង​ក្នុងមួយថ្ងៃ​។ នៅទូទាំងពិភពលោក មាន ផ្លូវសម្រាប់ហោះហើរ មាន ជិត ៥ម៉ឺនផ្លូវនៅលើ អាកាស​។

តើក្រុមហ៊ុនអាកាសចរណ៍ប្រទេសណាដែលមានសុវត្ថភាពបំផុត​ ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថភាពដូចជា Air New Zealand, All Nippon Airways, British Airways, Cathay Pacific Airways, Emirates, Qatar Airways និង Singapore Airlinesជាដើម ត្រូវបានគេហទំព័រ AirlineRatings.com ចាត់ទុកថា មានសុវត្ថិភាពផងដែរ ។

ប៉ុន្តែក្នុងចំណោមនោះមាន ក្រុមហ៊ុន អាកាសចរណ៍ក្រុមហ៊ុន Qantas របស់អូស្ត្រាលី បានឈរនៅលើកំពូលតារាង ជាយន្តហោះដឹកអ្នកដំណើរដែលមានសុវត្ថិភាពជាងគេបំផុតនៅក្នុងពិភពលោក ។

ក្រុមហ៊ុននេះ បានដំណើរការយូរណាស់មកហើយក្នុងប្រតិបត្តិការរកស៊ីរបស់ខ្លួន លើវិស័យដឹកអ្នកដំណើរតាមដែនអាកាស ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Qantas បានឈរនៅលើកំពូលតារាងរបស់គេហទំព័រ AirlineRatings.com ដែលចាត់ទុកថា ជាក្រុមហ៊ុនរកស៊ីដឹកអ្នកដំណើរតាមយន្តហោះ ដែលមានសុវត្ថិភាពបំផុតក្នុងលោក ។

សូមបញ្ជាក់នេះ នេះមិនមែនជាលើកទី១នោះទេ ប៉ុន្តែជាលើកទី៥ហើយ ដែលក្រុមហ៊ុន Qantas Airways របស់អូស្ត្រាលីបានចំណាត់ថ្នាក់ថា ជាយន្តហោះដឹកអ្នកដំណើរមានសុវត្ថិភាពជាងគេបំផុត។

ក្រុមហ៊ុនអាកាសចរណ៍ដែលបានឈានមុខគេនេះ ដោយអាស្រ័យថា មានការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ទាន់សម័យ ដូចជាប្រព័ន្ធ Future Air Navigation System និងការថតចម្លងទិន្នន័យហោះហើរ ដែលប្រើប្រាស់ ដើម្បីតាមដានការវាយតម្លៃយន្តហោះ និងអាកាសយានិកជាដើម ។

លើសពីនេះទៀត វាប្រើទំនាក់ទំនង តាមផ្កាយរណប ដើម្បីតាមដានម៉ាស៊ីន និងនៅក្នុងយន្តហោះទាំងមូល ហើយបង្ហាញបញ្ហាឲ្យដឹងភ្លាមៗ មុនពេលដែលបញ្ហាអាសន្ននោះ វាបានប្រាកដឡើង ៕


ចែករំលែក៖