ខេត្តមណ្ឌលគិរី៖ មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត និងសមត្ថកិច្ចដ៏ច្រេីនបានខ្សឹបខ្សៀវគ្នា ដោយភាសារិៈគន់ថា៖ ហេតុអីក៏ថ្នាក់លេីអោយបុគ្គលដែលពាក់ព័ន្ធនិងបទល្មេីសព្រៃឈេី បានឡេីងតួនាទី ពីនាយការិយាល័យអត្តសញ្ញាណប័ណ្ណ ទៅជាស្នងការរង នគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកព្រំដែន…? ពួកគាត់និយាយលេងស្រដៀងមែនថា៖ អ្នកណាមិនស្គាល់ ,អ្នកណាមិនកោត ,អ្នកណាមិនហួសចិត្ត…ត្រង់គាត់(កែវ ចិន្តា)ហៅធូ ជាសមត្ថកិច្ច តែគឃ្លេីនរកសុីបទល្មេីសព្រៃឈេី ហេីយបានលោកស្នងការថ្មី ឡោ សុខា មកកាន់តំណែង ស្រាប់តែលោក ស្នងការរង កែវ ចិន្តា ហៅធូ មិនត្រឹមតែព្រហេីនរកសុីបទល្មេីសឈេីដោយផ្ទាល់ប៉ុណ្ណោះទេ គឺលោកផ្កាយមួយ កែវ ចិន្តា មានឱកាសជាអ្នកប្រមូលសេដ្ឋកិច្ចពីបទល្មេីសឈេីថែមទៀតជាមួយលោកស័ក្តិ៤ម្នាក់ទៀត យ៉ាងរីកមុខដូចគ្រាប់ជី ដោយគេពុំដឹងថា ជាការបើកភ្លេីងខៀវពីលោកផ្កាយ២ ឡោ សុខា ស្នងការ ឬមួយយ៉ាងណានោះទេ..?
លោក កែវ ចិន្តា ហៅធូ ស្នងការរង រកសុីបទល្មេីសឈេី ប្រមូលប្រភពសេដ្ឋកិច្ចពីបទល្មេីសឈេី អាចលោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី សេីរេីឡេីងវិញ ជុំវិញសំណុំរឿងពាក់ព័ន្ធខ្លួនអនុញ្ញាតអោយត្រាក់ទ័រវៀតណាមចំនួន៧៨គ្រឿង ចូលមកកាប់ឈេី អូសឈេីពីទឹកដីខ្មែរតាមប៉ុស្តិ៍៤-ប៉ុស្តិ៍៥ ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលសំណុំរឿងនេះត្រូវបានគេសង្ស័យថា ផ្អិបទុកមិនទាន់ចាត់ការមួយរយៈកន្លងទៅ។
គួរំលឹកថា៖ លោក កែវ ចិន្តា ហៅធូ ស្នងការរង រកសុីបទល្មេីសឈេី ប្រមូលប្រភពសេដ្ឋកិច្ចពីបទល្មេីសឈេី ទទួលផែនព្រំដែន ត្រូវបានថ្នាក់លេីហៅទៅសួរឿងពាក់ព័ន្ធរកសុីបទល្មេីសព្រៃឈេីជាញឹកញាប់ តែមិនព្រមរាងចាល ខណៈខ្លួននៅមានចំហាយលុយទប់ទល់តំណែងបាន ហេីយឡេីងជាស្នងការរង ទាំងខ្លួនប្រឡូកនិងបទល្មេីសឈេីនោះ។
ខេត្តមណ្ឌលគិរីក្នុងតំណែង លោក ស្វាយ សំអ៊ាង ជាគណៈបញ្ជាកាឯកភាពខេត្ត មិនត្រឹមបទល្មេីសព្រៃឈេីបន្តរីកដុះដាលប៉ុណ្ណោះទេ សំខាន់ឈ្មួញមានព័ត៍មានច្រេីនពីសមត្ថកិច្ច អាជ្ញាធរ ជំនាញ ស្ថាប័នពាក់ព័ន្ធផ្តល់អោយសម្រាក ផ្អាក គេច លាក់ឈេី យកឈេីទៅគរទុកម្តុំណាសិន …ពេលបែកការណ៍ដល់ថ្នាក់លេី ឬសារព័ត៍មាន បានដឹងជាដេីម។ ចំណុចនេះដោយសារតែមានអំពេីពុករលួយកេីតឡេីងជាលក្ខណះប្រព័ន្ធ។
ចំណែកឯរឿងកាប់បំផ្លាញឈើនៅតំបន់អូរហ៊ុច ដែលសំណុំរឿងផ្ទេរសមត្ថកិច្ចតុលាការពីសាលាដំបូងខេត្តមណ្ឌលគិរី មកសាលាដំបូងរាជធានីភ្នំពេញ ក៏កំពុងដំណើរការនីតិវិធីឡើងវិញ។ ទោះរឿងនេះមានអ្នករត់ការខ្វៀលចេញអ្នកពាក់ព័ន្ធជាច្រើននាក់អោយរួចខ្លួនក៏ដោយ ក៏មានជនត្រូវចោទចំនួន៩នាក់ ត្រូវបានតំណាងអយ្យការធ្វើដិកាសន្និដ្ឋានបញ្ជូនអោយសើបសួរទៅចៅក្រមបន្តនីតិវិធី ដើម្បីបន្តស្វែងរកជនពាក់ព័ន្ធក្នុងរឿងបទល្មើសព្រៃឈើនេះ ដែលបានរួចខ្លួនទាំងប៉ុន្មាន ផ្តល់សំណូកលើអ្នកណា…???…ហើយជនត្រូវចោទទាំង៩នាក់ ប្រាកដជាឆ្លើយក្នុងរឿងនេះបញ្ជាក់ពីមេៗពួកគេជាអ្នកបញ្ជា ចឹងគួអោយមេៗទាំងនោះមានទោសទណ្ឌ មិនមែនសសើរ«ខ្លាហែកគោសុី»ហើយមកសំលាប់«ឆ្មាសុីត្រីអាំង»នោះឡើយ៕
ដោយៈ ខ្សឹបដាក់ត្រចៀក