ភ្នំពេញ៖ ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ ប៉ងលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា តែមិនបានសម្រច ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ទាន់ពេល។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។
ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ សេង គន្ធា អាយុ៤២ឆ្នាំ ស្នាក់នៅម្តំបុរីកីឡា ។
តាមការរៀបរាប់ពីស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនបានឲ្យដឹងថា ពេលប្ដីរបស់គាត់មានប្រពន្ធចុងរួចមក ពេលមកលេងផ្ទះម្ដងៗ គាត់និយាយអីតិចតួចមិនបាន តែងតែវាយធ្វើបាបមិនលស់ឡើយ ដោយពិបាកចិត្តគិតអ្វីលែងយល់ ទើបយប់ថ្ងៃកើតហេតុ គាត់កបានជិះកង់បីចេញពីផ្ទះសំដៅមកលោតទឹកលើស្ពានជ្រោយចង្វាដើម្បីបញ្ចប់ជីវិត តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញ ក៏បាននិយាយថាកុំធ្វើអញ្ចឹងអី ជីវិតមនុស្សម្នាក់ៗមានតំលៃណាស់ អាណិតកូនកុំធ្វើបែបនេះ។
បន្ទាប់ពីកើតហេតុមួយសន្ទុះក្រោយមកឃើញ កូនប្រសារ និងកូនបង្កើត បានមកដល់ឌុបរូបគាត់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ