បាតុកម្ម នៅក្នុងប្រទេសបារាំង កំពុងតែរីករាលដាលទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អឺរ៉ុប អាចក្លាយទៅជាមហាបាតុកម្ម រួម នៅតំបន់អឺរ៉ុប ប្រែក្លាយទៅជាបដិវត្តន៍ បង្ករឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីអ្នកនយោបាយ ។
កន្លងមកថ្មីក្រុមបាតុករបារាំងបានបង្ករអំពើហឹង្សាកាន់តែខ្លាំងឡើងៗ នៅក្នុងការធ្វើបាតុកម្មសប្តាហ៍ទី៨ ដោយបានដុតបំផ្លាញ់រថយន្តជាច្រើនគ្រឿង និង បំផ្លាញរនាំងការពារ នៅមហាវិថី Saint German ដើម្បីប្រឆាំងនឹងតម្លៃថាមពលឡើងថ្លៃ និងការធ្វើប្រងើយរបស់ប្រធានាធិបតី Emmanuel Macron ។
សារព័ត៌មានរ៉យទ័របានផ្សាយថា មហាបាតុកម្មលើកទី៨ និងជាលើកទីមួយ នៅក្នុងឆ្នាំ២០១៩ ចាប់ផ្តើមឡើងដោយសន្តិភាព ប៉ុន្តែក្រោយមក ក៏បានផ្ទុះអំពើហឹង្សា ផ្តើមឡើងដោយក្រុមបាតុករ គប់ទៅលើកម្លាំងសន្តិសុខ ដែលបានការពារនៅលើ ស្ពាននៃដងទន្លេរ សែន(Seine)។
កម្លាំងប៉ូលិសក៏បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីរារាំង និងបំបែក ក្រុមបាតុករប៉ុនប៉ង ឆ្លងទន្លេរនិងចូលទៅគៀកអាគារដ្ឋសភា។ ភោជនីយដ្ឋាននាវា នៅលើដងទន្លេរត្រូវបានដុតបំផ្លាញ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Benjamin Griveaux ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីការិយាល័យ តាមផ្លូវក្រោយ បន្ទាប់ពីមានក្រុមបាតុករ បានសម្រុកចូល ការិយាល័យ និងវាយបំផ្លាញសម្ភារៈមួយចំនួន ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បារាំងលោក Christophe Castaner បានប្រកាសឲ្យដឹងថា មានពលរដ្ឋប្រមាណ៥០មឺននាក់ បានចូលរួមធ្វើបាតុកម្ម នៅបណ្តាទីក្រុងធំៗ ដូចជា Bordeaux, Toulouse, Rouen និង Marseille។
បាតុកម្មអាវកាក់ លឿង កំពុងតែបង្ករឲ្យមានភាពចលាចលនៅតំបន់អឺរ៉ុប ទាំងមូល ដោយបាតុកម្ម ប្រឆាំងនិងតម្លៃទំនិញប្រេង ប្រែក្លាយទៅជាបាតុកម្មនយោបាយ ទាមទាមេដឹកនាំចុះចេញពីតំណែង ។ក្រុមបាតុករនៅបារំាង កាលពិចុងសប្តាហ៍ កន្លងមកនេះបានទាមទាឲ្យ ប្រធានាធិបតីបារាំង លោកម៉ាក្រុង លាលេងចេញពីតំណែង ។
និមិត្តសញ្ញា បាតុកម្មអាវកាក់លឿង នៅបារាំង បានរាលដាល់ដល់តំបន់ជាច្រើន ក្នុងនោះមានបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប តែម្តង ក្នុងនោះមានប្រទេស ហុគ្រីជាដើម ។នៅរដ្ឋធានី Budapest ប្រទេស Hungary កាលពីថ្ងៃអាទិត្យកន្លងមក មានពលរដ្ឋ ប្រមាណជាង ១មឺននាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្ម បិទផ្លូវសំខាន់ចូលទៅទីក្រុង ។ ក្រុមបាតុករបានលើកស្លាក់បដា ស្នើរឲ្យមានសេរីភាពក្នុងការបញ្ចេញមតិ កាត់បន្ថយម៉ោងធ្វើការ(ក្រៅម៉ោង) និងកែទម្រងប្រព័ន្ធច្បាប់ ជាដើម។
ក្រុមបាតុករភាគច្រើនគឺជា និស្សិត សហជីបកម្មករ ក្រៅពីនេះក៏មាន សមាជិកគណបក្សប្រឆាំង ចូលរួមផងដែរ។ទោះបីចំនួនអ្នកចូលរួម មិនច្រើនដូចការរំពឹងទុក ប៉ុន្តែកចំនួនជាង១មឺននាក់ គឺមិនធ្លាប់មានឡើយ នៅរដ្ឋធានី Budapest ។
កាលពី ខែធ្នូ ឆ្នាំ២០១៨ កន្លងមក ក៏មានបាតុកម្មកើតឡើងផងដែរ ប៉ុន្តែ អ្នកចូលរួមប៉ុន្មានពាន់នាក់ប៉ុណ្ណោះ។ លើកនេះក្រុមបាតុករ អាវកាក់លឿង បានកើនឡើងជាទ្រងទ្រាយធំមិនធ្លាប់មាន ។ចំណុចដែលចាប់អារម្មណ៍បំផុតនៅក្នុងការធ្វើបាតុកម្មនោះគឺ ច្បាប់ពលកម្ម ដែលនាយករដ្ឋមន្ត្រី Orban បានអនុម័ត កាលពីខែធ្នូកន្លងមក ។ ក្រុមបាតុករបានចាត់ទុកច្បាប់ខាងលើគឺជាច្បាប់ «ទាសករ»។ ក្រុមបាតុករក៏បានប៉ះទង្គិចគ្នាតិចតួចជាមួយកម្លាំងប៉ូលិសផងដែរ ។
នៅក្នុងច្បាប់ការងាថ្មី របស់នាយករដ្ឋមន្ត្រី Orban អនុញ្ញាត្តិឲ្យ បណ្តាក្រុមហ៊ុន អាចស្នើរបុគ្គលិករបស់ខ្លួនធ្វើការ ថែមម៉ោងរហូតដល់ទៅ៤០០ម៉ោង ក្នុងមួយឆ្នាំ ។ រដ្ឋាភិបាលលោក Viktor Orban បញ្ជាក់ថា ច្បាប់ការងាកែទម្រងខាងលើ នឹងនាំមកនៅផលប្រយោជន៍ដល់ពលករ និងជួយដល់ក្រុមហ៊ុន កាត់បន្ថយ កង្វះបុគ្គលិក ពលរករផងដែរ។ ប៉ុន្តែគោលនយោបាយខាងលើ មិនទទួលបានការគាំទ្រពីពលរដ្ឋ ហុងគ្រី នោះឡើយ៕ ម៉ែវ សាធី