ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជា​ស្រវឹង​ស្រាបើករថយន្ត​​​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​ដាច់​ក្រឡេ​ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជា​ស្រវឹង​ស្រាបានបើករថយន្ត​​​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​ដាច់​ក្រឡេ​ទៅមុខលែងរួច ។

ហេតុការណ៍នេះបានកើតឡើង​ កាលពីម៉ោង​៨​យប់​ ថ្ងៃទី​០៦​ ខែមករា​ ឆ្នាំ​២០១៩ តាមបណ្ដោយ​ផ្លូវលេខ​២៧១ ខាងមុខមន្ទីរពេទ្យ​ព្រះ​កុសុម:​ ​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ ។

ប្រភពពត៌មាន​នៅ​កន្លែង​កើត​ហេតុ​បានឲ្យដឹង​ថា​ មុន​ពេលកើតហេតុ​ គេឃើញបុរសម្នាក់បើកបរ​រថយន្ត​មួយ​គ្រឿងម៉ាក​ តូយ៉ូតាព្រូស​ ពណ៌​ទឹកស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2AA-5028 តាមបណ្ដោយ​ផ្លូវ​លេខ២៧១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ យ៉ាង​លឿន​ ។ ខណៈមកដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែរថយន្ត​ បាន​រេចង្កូត​​ទៅបុកនឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​ចំពេញ​​ បណ្ដាល​ឲ្យ​វៀច​អស់​មួយ​កង់ ។ ចំណែក​​រថយន្ត​ដាច់​ក្រឡេ​កង់​ទៅ​មុខ​លែង​រួច​ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច​មូល​ដ្ឋាន​​​ចុះ​មក​ ដល់​ចំណុចកើតហេតុ​បានទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញចរាចរចុះ​មក​​ស្ទូច​យក​រថយន្ត​​រួមទាំង​អ្នក​បើកបរ​ បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ​៕ ជ្រោយពេជ្រ


ចែករំលែក៖