នៅថ្ងៃទី១ ខែមករាឆ្នាំ ២០១៩ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ត្រូវបានលោកត្រាំដកតំណែង ក្រោយពេលលោកដាក់លិខិត សុំលាលែងពីតំណែង នៅចុងខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែលោកត្រាំ សម្រេច ដកចេញតែម្តងនៅថ្ងៃទី ១ខែមករា។ ក្រោយមក២ថ្ងៃ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានលាលែងពីតំណែង ហើយពេលនេះ ប្រធានការិយាល័យក្រសួងការពារជាតិវិញម្តង ហើយអាចនឹងនៅមានមន្ត្រីជាច្រើនទៀត បន្តដំណើរពីមន្ត្រីទាំងរូបខាងលើ ។
ប្រធានការិយាល័យមន្ទីរបញ្ចកោណ អាមេរិក លោក Kevin Sweeney បានលាលែងចេញពីតំណែង ក្រោយពេលលោកត្រាំប្រកាសដកទាហានអាមេរិកចេញពីស៊ីរី ។ ការលាលែងពីតំណែងរបស់លោក គឺជាមន្ត្រីទី៣ហើយ នៅក្រសួងការពារជាតិអាមេរិក បន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិ James Mattis កាលពីថ្ងៃទី១ខែមករាឆ្នាំ២០១៩ និងអ្នកនាំពាក្យ ក្រសួងការពារជាតិ ។
ការលាលែងចេញពីតំណែងរបស់មន្ត្រីនៅក្នុងមន្ទីបញ្ចកោណ អាមេរិក មិនបញ្ឈប់ត្រឹមនេះឡើយ គឺនៅមានមន្ត្រីជាច្រើនទៀត លាលេងពីតំណែង។ ការលាលែង របស់ លោកឧត្ដមសេនីយ៍ត្រី Kevin M. Sweeney ពីតំណែងប្រធានការិយាល័យក្រសួងការពារជាតិ អាមេរិក បានបង្ហាញយ៉ាងច្បាស់ថា មន្ត្រីក្រសួងការពារជាតិ មិនពេញចិត្តនិងការដកទាហានចេញពីស៊ីរីនោះឡើយ។
លោកឧត្ដមសេនីយ៍ត្រី Kevin M. Sweeney បានលើកឡើងថា «ក្រោយរយៈពេល២ឆ្នាំ កាន់តំណែង នៅមន្ទីបញ្ចកោណ ខ្ញុំបានសម្រេចវិលត្រឡប់ មករស់នៅក្នុងជីវិតផ្ទល់ខ្លួនវិញ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស ដែលបានធ្វើការជាមួយមន្ត្រីទាំងឡាយនៅក្រសួងការពារជាតិ» ។
លោកឧត្ដមសេនីយ៍ត្រី Kevin M. Sweeney បានកាន់តំណែង ជាប្រធានការិយាល័យក្រសួងការពារជាតិអាមេរិក ចាប់ពីខែមករាឆ្នាំ២០១៧មកទលពេលនេះ ។ កាលពីពីរថ្ងៃមុន អ្នកនាំពាក្យមន្ទីបញ្ចកោណលោកស្រី Dana White ក៏បានប្រកាសលាលែងពីតំណែងផងដែរ។
ការលាលែងចេញពីតំណែង របស់ឧត្ដមសេនីយ៍ត្រី Kevin M. Sweeney ចំពេលមន្ត្រីជាន់ខ្ពស់អាមេរិក ជាច្រើនរូប មានបំណងចាកចេញពីជួររដ្ឋាភីបាល ឬត្រូវ ប្រធានាធិបតីដូណាលត្រាំដកហូតតំណែង ។ នៅសេតវិមាន លោកត្រាំបានដកតំណែងលោក John Kelly ជំនួសវិញដោយលោក Mick Mulvaney ជាប្រធានការិយាល័យសេតវិមាន ។
កាលពីឆ្នាំ២០១៨កន្លងម មន្ត្រី ជាន់ខ្ពស់អាមេរិក ២០រូបត្រូវ ដកហូតតំណែង ឬត្រូវលាលែងពីតំណែង ហើយនៅក្នុងឆ្នាំ២០១៩នេះ នឹងមានមន្ត្រីជាច្រើនទៀត នៅគ្រប់ក្រសួងនឹងលាលែងពីតំណែងជាបន្តទៀត ៕ម៉ែវ សាធី