ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ ត្រូវចោរឆក់​​កាបូបស្ពាយ អស់លុយជាង​១​ពាន់​ដុល្លារ និង​ទូរស័ព្ទ​២​គ្រឿង​ មុខ​​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី​ម្នាក់​​​ជិះ​ម៉ូតូ​​មួយគ្រឿងម៉ាក​Zoomer-X ចេញពី​កន្លែង​លក់ដូរគោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ លុះជិះមកដល់នៅ​មុខ​​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ស្រាប់តែ​ត្រូវ​​ជនសង្ស័យ​ម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយក្នុងកាបូបនោះមានលុយ​ជាង​១​ពាន់​ដុល្លារ និង​ទូរស័ព្ទ​២​គ្រឿង​ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃអាទិត្យ ១កើត ខែបស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុច​មុខ​​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី តាមបណ្ដោយផ្លូវ​លេខ២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺនារីរងគ្រោះ​​​​ជិះ​ម៉ូតូមួយគ្រឿង​​ម៉ាក​Zoomer-X ចេញពី​កន្លែង​លក់ដូរ​គោលបំណងត្រឡប់​ទៅ​ផ្ទះ​​ លុះជិះមកដល់នៅ​មុខ​​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ស្រាប់តែ​ត្រូវ​​ជនសង្ស័យ​ម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយក្នុងកាបូបនោះមានលុយ​ជាង​១​ពាន់​ដុល្លារ និង​ទូរស័ព្ទ​២​គ្រឿង​ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិនបានប្រាប់ពីអត្តសញ្ញាណនោះទេ គ្រាន់តែសុំ​ខ្ចី​ទូរស័ព្ទ​ប្រជាពលរដ្ឋ ដើម្បីទំនាក់ទំនងទៅបងប្អូនឲ្យ​មក​ទទួលយក​ត្រលប់ទៅ​ផ្ទះសិន ​ទើបចាំ​​ដាក់​ពាក្យបណ្តឹង​ជា​ក្រោយ ដើម្បី​ឲ្យសមត្ថកិច្ច​ជួយ​កំណត់​មុខសញ្ញានិងតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ស រស្មី


ចែករំលែក៖