ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានប្រកាសថា លោកមិនបោះបង់គម្រោងសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសមិចស៊ីកូនោះឡើយ ប៉ុន្តែលោកយលព្រមផ្លាសប្តូរពី ជញ្ជាំង បេតុង មកជញ្ជាំង បន្លាលួស វិញដើម្បីកាត់បន្ថយការចំណាយ ។
សកម្មភាពខាងលើ គឺជាការ យោគយល់ របស់លោកត្រាំចំពោះគណបក្សប្រជាធិបតេយ្យ ក្រោយគណបក្សនេះមិនព្រមគាំទ្រដល់ការចំណាយយ៉ាងច្រើនទៅលើជញ្ជាំងព្រំដែន ។លោកត្រាំ បានប្រកាសថា «យើង បានសម្រេច បង្កើតជញ្ជាំង បន្លារលួស ជំនួសបេតុង ដោយគណបក្សប្រជាធិបតេយ្យមិនចូលចិត្ត បេតុង »។
សកម្មភាពបន្ទន់ឥរិយាបទ របស់លោកត្រាំ ក្នុងគោលដៅបើកដំណើរការរដ្ឋាភិបាលឡើងវិញ ក្រោយបិទទ្វារអស់ជាច្រើនថ្ងៃ។ ការបិទទ្វារធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង សន្តិសុខសណ្តាប់ធ្នាប់ ដោយក្រុមអាកាសយានិក ជាង៦ម៉ឺននាក់ផ្ញើលិខិតទៅកាន់ លោកត្រាំ អំពាវនាវឲ្យដំណើរការរដ្ឋាភិបាលឡើងវិញ។
ក្រុមអាកាសយានិកជាង៦ម៉ឺននាក់ បានសរសេរលិខិត ផ្ញើទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើឲ្យលោក បញ្ឈប់ការបិទទ្វារ រដ្ឋាភិបាល ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ ដែនអាកាស ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានបិទទ្វាររដ្ឋាភិបាល មួយផ្នែក តាំងពីខែធ្នូឆ្នាំ ២០១៨មកទល់ពេលនេះ នៅមិនទាន់ដំណើរការឡើងវិញនៅឡើយ ដោយសារតែមិនចុះសម្រុងនឹងគ្នា ជុំវិញប្រាក់ចំណាយសម្រាប់សាងសង់ជញ្ជាំងព្រំដែនជាប់មិចស៊ីកូ ។
សមាគម អាកាសយានឹក Air line Pilots Association international (ALPA)តំណាងឲ្យក្រុមអាកាសយានឹកជាង៦មឺននាក់ មកពីក្រុមហ៊ុនអាកាសចរណ៍នានាក្នុងទឹកដីអាមេរិកដែលមាន ក្រុមហ៊ុន United, Jet Blue, Delta, Fedex, Virgin America … បានសរសេរលិខិតទៅកាន់លោកត្រាំ ។
នៅក្នុងសារលិខិតប្រធាន ALPA បានស្នើឲ្យរដ្ឋាភិបាលបញ្ចប់ការបិទទ្វារជាបន្ទាន់ ។ ក្រុម ALPA បានបញ្ជាក់ថា ការបិទទ្វារដ្ឋាភិបាល បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សន្តិសុខ សុវត្ថភាព អាកាសចរណ៍ ។ សមាគមន៍ ALPA សង្ឃឹមថា លោកត្រាំនិងដោះស្រាយឲ្យបានឆាប់បំផុត។
ការបិទទ្វាររដ្ឋាភិបាល បានធ្វើឲ្យ ការត្រួតពិនិត្យសន្តិសុខ សុវត្ថភាពចរាចរណ៍ជើងហោះហើរ កាត់បន្ថយ ។ លើលពីនេះទៅទៀតបុគ្គលិកធ្វើការអត់មានប្រាក់ខែ ដោយសារតែរដ្ឋាភិបាល បានបិទទ្វា។
សារព័ត៌មាន CNN បានផ្សាយថា នៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennerdy ក្នុងទីក្រុងញ៉ូវយ៉ក មានបុគ្គលិក១៧០នាក់ សុំច្បាប់សម្រាក់ ដោយសារមានជម្ងឺ ធ្វើឲ្យបុគ្គលិកផ្សេងទៀតត្រូវធ្វើការ ថែមម៉ោង ៕