ប៉ោយប៉ែត៖ ប្រជាពលរដ្ឋរស់នៅចំណុច៦៧១ ឋិតក្នុងភូមិអូរអំពិល ឃុំទួលពង្រស្រុកម៉ាឡៃ បាននាំគ្នាបោសសំអាត់ប្រាង្គប្រសាទមួយកន្លែង ដែលសល់ពីក្រុមជនទុច្ចរិត គាស់រំល៉ើងយកវត្ថុមានតម្លៃលក់ឲ្យជនបរទេះ ដើម្បីគោរពបូជារាងរាល់រដូវច្រូកាត់រូច និងក៏សួមអំពាវនាវដល់ស្ថាប័នពាក់ពន្ធជួយអក្សភិរក្សនិងឲ្យកូនចៅជម្នានក្រោយបានស្គាល់និងឃើញស្នាដៃរបស់បុព្វបុរសខ្មែរបន្សល់ទុក្ឃគ្រប់ទីកន្លែង ។
ពួកគាត់បញ្ជាក់ថា ប្រសាទដែលពួកគាត់ថែរក្សានេះ មានឈ្មោះ ខ្លះហៅប្រសាទក្រៅ/ខ្លះថាប្រសាទនាគពន្ធ័/ខ្លះទៀតហៅថាប្រសាទមេទ័ពក្នុងសម័យសង្គ្រាមដែលមានទំហំប្រសាទ៤០ម៉ែត៤ជ្រុងទំហំដីចំនួ៥ហិតាមានឃូព័ទ្ធទួលប្រាសាទ៣ជាន់(ប្រែថាប្រឡាយទឹក)ក្នុងនោះមានទួលធំៗចំនួន៣នៅជុំវិញឋិតនៅចំណុចខាងលើ ។ ប្រសាទនេះប្រាពលរដ្ឋរកឃើញក្នុងឆ្នាំ១៩៨០ដោយគ្នានអ្នកថែរក្សាត្រូវក្រុមជនទុច្ចរិតគាស់រំល៉ើងយកវត្ថមានតម្លៃ ដោយយកអាចម៏ដីគ្របពីលើតួប្រាសាទនៅឃើញតែកំពុលបែកបាក់ ហើយនៅខាងជើងឈាងខាងកើតមានរណ្ដៅចំនួន២ដែលក្រុមឈ្មួញយកគ្រឿងចក្រមកគាស់កាយរករវត្ថុមានតម្លៃ ។
នៅក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យគីមានប្រសាទចំនួន៣ទី១ប្រាសាទក្នុង/ទី០២ប្រាសាទប្រសាទច្រកចូលនិងទី០៣ប្រសាទក្រៅ(ប្រាសាទខាងលើ) ។ សព្វថ្ងៃប្រាសាទចំនួន២ត្រូវក្រុមជនទុចរិតគាស់រំលើយកវត្ថុមានតម្លៃអស់នៅសល់តែថ្ម ដោយឡែកប្រសាទក្នុងដែលពួកគាត់ថែរក្សារាលថ្ងៃនេះក៏ត្រូវក្រុមទុច្ចរិតគាស់រំល៉ើងយកវត្ថុបុរាណដែរដោយសារតែប្រាសាទនេះមានបរមីខ្ពស់ហើយអ្នកដែលគាស់រំល៉ើងតួប្រសាទបានស្លាប់ធ្លាមៗនៅកន្លែងនោះផងនិងបរមីឲ្យក្រុមទុចរិទ្ធឃើញផងក៏យកគ្រោះចក្រដកថយវិញទើបបន្សល់ទុកតួប្រសាទដល់សព្វថ្ងៃ ។ យើងសង្កេតឃើញថាប្រសាទខាងលើនេះមានតែទួលជាហេតុដែលគ្របដណ្ដប់ដោយស្លឹកឈើនិងដីពីលើតែប៉ុណ្ណោះ ។
អ្នកស្រុកលើកឡើងថាៈ ដោយសារបារមីពូកែនេះហើយធ្វើឲ្យពលរដ្ឋថែរក្សាបោសសំអាតដើម្បីគោរពធ្វើបុណ្យសង្ឃទាន់រាងរាល់រដូវច្រូតកាត់ហើយ ។
ជាងនេះពួកគាត់បន្ថែមថាសួមឲ្យមន្ទីរ ក្រសួងពាក់ពន្ធចុះពិនិត្យមើលដើម្បីអភិរៈថែរក្សារព្រោះថាទីនោះអាចនិងមានវត្ថមានតម្លៃម្យ៉ាងទៀតកុំឲ្យប្រាងប្រាសាទមួយនេះធ្លាក់លើដល់ដៃក្រុមជនទុច្ចរិត ដើម្បីឲ្យក្មេងជម្នាញក្រោយបានស្គាល់ជាស្នាដៃរបស់បុព្វបុរសខ្មែរយើង ៕ វណ្ណា