ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្រុកនាំគ្នាមកសុំដងទឹកពុះផុសចេញពីក្នុងស្រះទឹកយកព្យាបាលជំងឺមានជំនឿថាពូកែស័ក្តិសិទ្ធិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅក្នុងភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរជឿលើអបិយជំនឿនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននាំគ្នាកាន់ធូបទៀនចេកទៅអុចធូបសុំដងទឹកផុសចេញពីក្នុងដីក្នុងទឹកស្រះកណ្តាលវាលស្រែមានជំនឿថា ពូកែស័ក្តិសិទ្ធិអាចព្យាបាលជំងឺបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ដែលមានជំងឺប្រចាំកាយនាំគ្នាទៅអុចធូបសុំដងទឹកដែលពុះផុសចេញពីក្នងស្រះនោះមកផឹកខ្លះអះអាងថា បានជាធូរស្រាល និងខ្លះទៀតយកលាបដៃជើងបាត់ចុករោយសន្លាកផងដែរ ។ 

បើតាមលោកឈ្មោះ សឹង  ណារិទ្ធិ ភេទប្រុសអាយ៥៥ឆ្នាំរស់នៅភូមិថ្នលទទឹងសង្កាត់ច្រកម្ទេសក្រុងបាវិត ដែលជាម្ចាស់ស្រែបានឲ្យដឹងថា ទឹកពុះក្នុងស្រះរបស់គាត់នេះកើតឡើង៣ទៅ៤ឆ្នាំមកហើយក៏ប៉ុន្តែគឺពុះនៅពេលរដូវវស្សា ហើយការពុះទឹកនេះគឺពុះតូចៗដូចត្រីបណ្តើរកូនទើបតែឆ្នាំ២០១៩នេះគឺស្រាប់តែពុះខ្លាំង ។ 

លោកបានបន្ថែមទៀតថា ដើមចមនាំឲ្យមានការផ្អើលមកសុំទឹកយកទៅផឹកព្យាបាលជំងឺដោយមានរឿងចម្លែកមួយគឺអ្នកភូមិថ្នល់ទទឹងម្នាក់មានមេគោកើតកូន ក្រោយពីកើតកូនហើយមេគោនោះមានជំងឺដើរមិនរួចម្ចាស់គោក៏បានទៅរកអ្នកចូលរូបក្នុងភូមិឲ្យចូលរូបមើលតើខុសអីបានជាហៅពេទ្យចាក់ថ្នាំឲ្យមេគោនេះ ហើយមិនជាសោះពេលនោះអ្នកចូលរូបបានប្រាប់ថា ឯងទៅដងទឹកពុះស័ក្តិសិទ្ធិយកឲ្យមេគោផឹកទៅជាហើយ ។ 

ក៏ប៉ុន្តែអ្នកចូលរូបនោះមិនបានប្រាប់ថាកន្លែងទឹកពុះនៅកន្លែងណាទេពេលដែលម្ចាស់គោត្រឡប់មកផ្ទះវិញនិយាយប្រាប់គេឯងតាមដំណើររឿង ក៏បានឮដល់អ្នកភូមិម្នាក់ទៀតបានប្រាប់ថាភូមិយើងមានទឺកពុះនៅស្រះទឹកក្នុងស្រែរបស់ឈ្មោះសឹង ណារិទ្ធិ ពេលនោះម្ចាស់គោ និងអ្នកភូមិក៏នាំគ្នាមកអុចធូបសុំដងទឹកពុះនោះដោយបួងសួងថា បើបារមីចាំស្រះទឹកពុះនេះពូកែស័ក្តិសិទ្ធិខ្ញុំសុំដងទឹកនេះយកទៅឲ្យមេគោខ្ញុំដែលឈឺនៅផ្ទះសូមឲ្យជាសះស្បើយខ្ញុំ និងមកថ្វាយនុំចំណីផ្លែឈើ ក្រោយពីដងទឹកច្រកឲ្យគោផឹកមកមេគោនោះស្រាប់តែជាស្ទុះឡើងឈររួចដើរបានជាធម្មតាវិញ ។ 

ម្ចាស់គោក៏បាននិយាយតៗគ្នាទៅក៏ឮដល់អ្នកស្រុកដែលមានជំងឺរ៉ាំរ៉ៃ ដូចជាឈឺស្ពឹកដៃជើងឈឺក្បាលវិលមុខមិនបាត់ ស្គមស្គាំងនាំគ្នាមកបន់ស្រន់សុំដងទឹកពុះនោះយកទៅផឹកក៏បានធូរស្រាល និងអះអាងថាជា ហើយបានទៅនិយាយតៗគ្នាក៏លិចឮក្នុងវត្តនាថ្ងៃពេញបរមីខែកដឹកក៏បានផ្អើលនាំគ្នមកអុចធូបសុំដងទឹកទៅផឹកព្យាបាលជំងឺគ្រប់គ្នាហើយប្រាប់ថាធូរស្រាលចាប់ពីថ្ងៃពេញបរមីនោះមកក៏មានមនុស្សជិតឆ្ងាយដែលបានដឹងតៗគ្នានោះមកអុចធូបសុំបារមីទឹកផុះឬទឹកពុះយកទៅផឹកហូហែក្នុងមួយថ្ងៃមានចាប់ពី១០០នាក់ទៅ២០០នាក់រៀងរាល់ថ្ងៃហើយមានគេមកប្តូរខ្ទមរានទេវតាដែលធ្វើនៅមាត់ស្រះជាថ្មឲ្យថ្មីសម្រាប់មហាជនដែលមកសុំដងទឹកពុះនេះអុចធូប និងបន់ស្រន់សុំសេចក្តីសុខ និងថ្វាយតង្វាយដែលគេបានបន់ស្រន់សុំឲ្យជាជំងឺ ។ 

ទឹកពុះនេះគឺកណ្តាលវាលស្រែចុះពីភូមិទៅចម្ងាយប្រមាណ៧០០ទើបដល់ដូច្នេះត្រូវទុកម៉ូតូ និងរថយន្តនៅផ្ទះអ្នកស្រុក និងនៅតាមភ្លឺប្រឡាយហើយនាំគ្នាដើរទៅតាមភ្លឺភ្លោះដែលមានទឹកល្បាប់រអឹលផងដែរ ។ ហើយឃើញមានអ្នកមានជំងឺទឹកនោមផ្អែម និងលើសឈាមទៅសុំដងទឹកពុះនោះជាច្រើននាក់ដោយចង់ជាពីជំងឺ៕ យឹម សុថាន


ចែករំលែក៖