ព័ត៌មានទាន់ហេតុការណ៍៖

ធនធនធម្មជាតិនិងសត្វព្រៃដ៏សម្បូរបែប ដែនជម្រកសត្វព្រៃស្រែពក ក៏ជាទីតាំងប្រវត្តិសាស្ត្រនៃកំណើតសត្វមានជីវិតរាប់សិបលានឆ្នាំមុន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ តាមរយៈការស្រាវជ្រាវ និងរបកគំហើញថ្មីៗនេះដែលធ្វើឡើងដោយលោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះទៅពិនិត្យមើលស្លាកស្នាមនិងសំណល់ផូស៊ីល នៅចំណុចភ្នំពីរ ឋិតក្នុងភូមិសាស្រ្តស្រុកកោះញែក ក្នុងដែនជម្រកសត្វព្រៃស្រែពក បង្ហាញឲ្យឃើញពីវត្តមានបន្សល់ទុកនូវសំណល់ផូស៊ីលជាច្រើនប្រភេទនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសក្ដានុពលមួយនេះ។

បើតាមលោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលើកឡើងថា រូបភាពដ៏គួរឲ្យទាក់ទាញនៃផូស៊ីលបានបង្ហាញអំពីស្លាកស្នាមសត្វដែលរស់នៅក្នុងបាតសមុទ្រ ដូចជា ខ្យង លៀស មឹកសមុទ្រ…។ល។ លោកបញ្ជាក់ថា ក្រៅពីធនធនធម្មជាតិនិងសត្វព្រៃដ៏សម្បូរបែប ដែនជម្រកសត្វព្រៃស្រែពក ក៏ជាទីតាំងប្រវត្តិសាស្រ្តនៃកំណើតសត្វមានជីវិតរាប់សិបលានឆ្នាំមុនផងដែរ។

គួរឲ្យដឹងថា ផូស៊ីល គឺជាសំណល់ ឬស្លាកស្នាមនៃរុក្ខជាតិនិងសត្វដែលកប់ក្នុងសិលាកម្ទេចកំណ។ ផូស៊ីលភាគច្រើនគឺជាសត្វរស់នៅក្នុងបាតសមុទ្រ។ ផូស៊ីលផ្តល់ព័ត៌មានអំពីទម្រង់ជីវិតសម័យដើម និងរបៀបរស់នៅរបស់ពួកវា៕ ហេង សូរិយា


ចែករំលែក៖