ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នា ស្លាប់១ របួស៣ នៅមុខតំបន់សេដ្ឋកិច្ចពិសេសកំបូល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ក្រោយពីបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និង៣នាក់ ទៀតរងរបួស បន្ទាប់ពីបានជិះម៉ូតូទៅបុកគ្នាពេញហឹង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះស្លាប់ និងអ្នករងរបួសមិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌូក ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CZ-1724 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងមកផ្លូវម្ខាងទៀត ចូលចីណីផ្លូវខាងម៉ូតូ ហុងដា ឃ្លីកមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HF-0272 ជិះដោយបុរស៣នាក់បញ្ច្រាស ទិសដៅគ្នាពីលិចទៅកើតបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាង៤នាក់ ។

បន្ទាប់មកត្រូវតថយន្តសង្គ្រោះបន្ទាន់គ្លីនីក សុធារិទ្ធិ បែកចាន បានដឹកយកទៅសង្គ្រោះភ្លាមៗ ។ តែអកុសល បុរសម្នាក់ដែលជិះម៉ូតូហុង ដា ឃ្លីកបានស្លាប់នៅឯមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះមិនបានដឹកមកកន្លែងកើតហេតុនោះទេ តម្កល់ទុកនៅឯមន្ទីរពេទ្យសុធារិទ្ធិបែកចានតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖