ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យប្រហែលជាង២០ ឆ្នាំជាអ្នកថ្មើរជើងម្នាក់ត្រូវរថយន្ដបុកស្លាប់យ៉ាងអាណោចអាធ័មខណៈដើរឆ្លងផ្លូវ

ចែករំលែក៖

ខេត្តកណ្ដាល៖ នារីវ័យប្រហែលជាង២០ឆ្នាំ ដែលមានសតិមិនគ្រប់ម្នាក់ ត្រូវបានរថយន្ដមិនស្គាល់ម៉ាកបើកបុកពេញមួយទំហឹង បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងដើរឆ្លងផ្លូវ កាលពីថ្ងៃអាទិត្យ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រ លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុង ភូមិត្រពាំង ភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ ស្រុកអង្គស្នួលបានឲ្យដឹងថា នារីរងគ្រោះពុំស្គាល់អត្ដសញ្ញាណ អាយុប្រហែលជាង២០ ឆ្នាំ (មានស្មារតីមិនគ្រប់) ។ ចំណែករថយន្ដពុំស្គាល់ម៉ាក បើកបរដោយជនពុំទាន់ស្គាល់អត្ដសញ្ញាណ ។

ប្រភពដដែលបន្ដថា តាមការឲ្យដឹងរបស់សាក្សីនៅកន្លែងកើតហេតុថា កន្លងមកនារីរងគ្រោះជាអ្នកថ្មើរជើងខាងលើ ធ្លាប់បានដើរឆ្លងផ្លូវជាញឹកញាប់ច្រើនដងណាស់មកហើយ លុះមកដល់ថ្ងៃកើតហេតុ នារីរងគ្រោះបានដើរតាមបណ្ដោយផ្លូវជាតិ ខណៈមកដល់ចំណុចកើតហេតុ ក៏បានឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង ភ្លាមនោះក៏មានរថយន្ដមួយគ្រឿងពុំស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច បានបុកនារីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យដួលបោកទៅ និងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្ដក្រោយពីបុករួច បានបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ ស្រុក បានចុះមកកន្លែងកើតហេតុ រួចធ្វើការពិនិត្យ វាស់វែង រួចកសាងឯកសារស្រាវជ្រាវដើម្បីរករថយន្ដមកចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅតម្កល់ទុកនៅវត្ដ ដើម្បីរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

បន្ទាប់ពីវាស់វែងរួច សមត្ថកិច្ចជំនាញសន្និដ្ឋានថា ករណីនេះ គឺបណ្តាលមកពី អ្នកបើករថយន្ត បើកបរក្នុង ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបានកើតមានគ្រោះថ្នាក់កើតឡើង ៕ ស្អាងជ័យ


ចែករំលែក៖