ព័ត៌មានទាន់ហេតុការណ៍៖

ឃាតករស្រីដៃឆៅយកអង្រឹងរឹតកប្លន់ស្ត្រីអ្នករាប់លុយយកទ្រព្យ​សម្បត្តិ​រួចសម្លាប់ចោល នៅស្រុកកណ្តាលស្ទឹង អាចប្រឈមជាប់ពន្ធនាគារមួយជីវិត

ចែករំលែក៖

ខេត្តកណ្តាល៖​ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លោក សេង  រិទ្ធី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេលជាច្រើនម៉ោង បានសម្រេចធ្វើការចោទប្រកាន់ ឃាតករស្រីដៃឆៅយកអង្រឹងរឹតករប្លន់ស្ត្រីអ្នករាប់លុយយកទ្រព្យ​សម្បត្តិ​រួចសម្លាប់ចោល នៅស្រុកកណ្តាលស្ទឹង ក្រោមបទចោទ”ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះកំណត់ផ្តន្ទាទោសអស់មួយជីវិត។

សំណុំរឿងខាងតំណាងអយ្យការបានបញ្ជូនទៅអោយលោកចៅក្រមសើុបសួរបន្តរនីតិវិធី។
ជនត្រូវចោទមានឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ស្ត្រី​រងគ្រោះ​ឈ្មោះ​ ឈុន​ ទូ​ អាយុ​៥៦ឆ្នាំ​ មុខរបរ​ មេផ្ទះ​ មាន​ស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​ស្រៃ​អំបិល​ ស្រុក​បុទុមសាគរ​ ខេត្ត​កោះកុង​។ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹង​ ​ឃុំ​រកា​ ស្រុក​កណ្ដាល​ស្ទឹង ​ខេត្ត​កណ្ដាល​។

តាម​សម្ដី​របស់​ក្រុម​គ្រួសារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កាល​ពី​វេលាម៉ោង​៥ល្ងាច​ថ្ងៃ​ទី​១៤ ខែ​មករា ​ឆ្នាំ​២០១៩​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បឹង​ ឃុំ​រកា​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។
​ប្ដី​របស់​គាត់​បាន​ត្រលប់​មក​ពី​ធ្វើ​ការ​វិញ ​ស្រាប់​តែ​អត់​ឃើញ​ប្រពន្ធ​របស់​គាត់​ ភ្លាម​ៗ​នោះ​គាត់​បាន​ហៅ​ពី​រ​ទៅ​បី​ដង​តែ​អត់​តប​វិញ​សោះ​ ហើយ​ទ្វារ​ផ្ទះ​បេីក​ចំហរទៀត​។

ចំណែក​ឯ​បុរស​ជា​ប្ដី​ក៏​មិន​ចាំ​អារម្មណ៍​ដែរ​ ហើយ​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ដើម្បី​ទុក​សម្ភារៈ​មួយ​ចំនួន​រួច​ក៏​ដេីរ​ចេញ​មក​វិញ​ដើម្បី​ទៅ​កាត់​សក់​តែ​ពេល​ទៅ​ដល់​ផ្ទះ​ជាង​ ជាង​ថា​រវល់​ហើយ​បង​មិន​បាន​កាត់​ឲ្យ​ទេ​ ភ្លាមៗ​នោះ​គាត់​បាន​ធ្វើ​ដេីរ​​ត្រឡប់​មក​ផ្ទះ​វិញ​គាត់​បាន​ស្រែក​ហៅ​ប្រពន្ធ​របស់​គាត់​ម្ដង​ទៀត​តែ​នៅ​តែ​មិន​ឃើញ​ក៏​បាន​ដេីរ​រក​ជុំ​វិញ​ផ្ទះ​នៅ​តែ​អត់​ឃើញ​ទេ​ ហើយ​ទ្វារ​ផ្ទះ​នៅ​តែ​ចំហរ​ដ៏​ដែរ​។

មួយ​សន្ទុះ​ក្រោយ​មក​គាត់​បាន​ដេីរ​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ​បេីក​ទ្វារ​បន្ទប់​​ដេីរ​ចូល​ស្រាប់​តែ​ឃើញ​ប្រពន្ធ​របស់​គាត់​បាន​ដេក​ស្លាប់​នៅ​ពីមុខ​ទូលុយ​យ៉ាង​អាណោចអាធ័ម​ ភ្លាមៗ​នោះ​គាត់​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ជិត​ខាង​​ជួយប្រពន្ធ​គាត់​​ផង​ព្រោះ​​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​បាត់បង់​បាត់​ទៅ​ហើយ​ ចំណែក​ឯ​ទូ​ដាក់​លុយ​និងគ្រឿង​អលង្ការ​មួយ​ចំនួន​ត្រូវ​បាន​បាត់​បង់​គ្មាន​សល់​ឡើយ​។ បន្ទាប់ពីផ្អើលឆោរឡោរសមត្ថកិច្ចមូលដ្ខានបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវលុះដល់យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានដឹកនាំពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី និង ឧត្តមសេនីយ៍ទោ
អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បញ្ជាឲ្យ ឧ.ត្រី រឿនណារា ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ័ដឹកនាំកំលាំងជំនាញឡើងទៅខេត្តកំពង់ធំ ដោយផ្អែកតាមលិទ្ធផលស្រាវជ្រាវរយៈពេល៣ថ្ងៃ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កំលាំងយើងបានចាប់ឃាត់ខ្លួនជនសង្សយ័ឃាតករដៃដល់រួមទាំងវត្ថុតាងនៅចំណុច ភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន  ខេត្តកំពង់ធំ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនសួរនាំ ជនដៃដល់រូបនេះបានសារភាពថា ក្រោយពីខ្លួនមានបានជាប់ជំពាក់បំណុល លុុយកាក់ អ្នកក្នុងភូមិជាមួយគ្នា និងលុយធនាគារ ខ្លួនពិបាកចិត្ត  គេតាមមកទារលុយជាបន្តបន្ទាប់ ហើយបានគិតគម្រោងថាធ្វើយ៉ាងណារកប្រាក់យកមកដោះស្រាយបំណុលនេះបានរៀបចំ ខ្សែអង្រឹង ប្រវែងកន្លះម៉ែត្រ ត្រៀមទុកក្នុងហោប៉ៅខោ ហើយរកឧ៌កាស សម្លាប់ជនរងគ្រោះ បន្ទាប់មកបានធ្វើដំណើរជិះម៉ូតូ មកផ្ទះជនរងគ្រោះនៅថ្ងៃកើតហេតុ ពេលថ្ងៃជិតត្រង់ ហើយគោះទ្វារ ហៅជនរងគ្រោះ ចូលទៅអង្គុយមើលទូរទស្សន៍ នៅក្នុងផ្ទះជាមួយជនរងគ្រោះ
ព្រោះជាមនុស្ស រាប់អានគ្នា និយាយគ្នាពីនេះ ពីនោះខ្លះរួចមក ជនរងគ្រោះនាំជនសង្ស័យចូលមើល
កម្រាលពូកថ្មី នៅក្នុងបន្ទប់ បានឧ៌កាសមកដល់ ក៏យកខ្សែអង្រឹង រឹតក វាយប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះនៅកន្លែងខាងក្នុងបន្ទប់ដេក ហើយជនរងគ្រោះដណ្ដើមបានខ្សែអង្រឹងវិញ រឹតកជនសង្ស័យវិញ រើសបំរាស់ទម្រាំតែរួច រឹតកវិញ និងច្របាច់ក បន្ថែមរហូតដល់ជនរងគ្រោះលែងកម្រើក រួចខ្លួនអង្គុយសំងំ នៅខាងក្នុងបន្ទប់ ទាល់តែបាត់ហត់ ទើបបន្តសកម្មភាព យកខ្សែដៃ០១ ខ្សែ យកខ្សែក ០១ខ្សែ របស់ជនរងគ្រោះ ហើយដើរមកទាញថតទូជ័រ បើកឃើញកូនកាបូបដាក់លុយនៅក្រោមខោអាវ ដកយកតែលុយ ដុល្លារ ក្រដាស១០០ និងក្រដាស ៥០ ក្រដាស ២០ ខ្លះ ជាមួយ លុយខ្មែរ ដោយមិនបានរើ កកាយបើកទូរឈើ និងបើកការបូបខ្មៅ យួរដៃ របស់ជនរងគ្រោះទេ បន្ទាប់មកដើរគេចចេញតាមរបងខាងត្បូង ចេញមកផ្លូវ ហើយគេចខ្លួនតែម្តង៕

ដោយ៖ ឆ ដា


ចែករំលែក៖