រុស្ស៊ីចេញបញ្ជាឲ្យយន្តហោះចម្បាំង Su-34 ទាំងអស់ផ្អាកហោះហើរ ក្រោយគ្រោះថ្នាក់ ដើម្បីត្រួតពិន្យ ស្វែងរកមូលហេតុច្បាស់លាស់ មុនពេលដំណើរការហោះហើរឡើងវិញ ។
គ្រោះថ្នាក់យន្តហោះចម្បាំងពីរគ្រឿងបុកគ្នានៅលើអាកាសកាលពីថ្ងៃទី១៨ ខែមករានូវប្រភេទយន្តហោះចម្បាំងទំនើបបំផុត Su-34 បានធ្វើឲ្យ រុស្ស៊ីចេញបញ្ជាឲ្យយន្តហោះប្រភេទនេះ១២០គ្រឿងផ្អាកហោះហើរ ដើម្បីត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពឡើងវិញ ។
តាមការប្រកាសរបស់ ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា យន្តហោះចម្បាំងSu-34 របស់កងពលដែនអាកាសលេខ៥ រុស្ស៊ីបានបុកគ្នាលើអាកាសពេលកំពុងតែហ្វឹកហាត់នៅដែនអាកាស ជាប់ ជប៉ុននិងកូរ៉េខាងជើង ។
សារព័ត៌មាន TASS នៅថ្ងៃទី១៨ខែមករាបានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង នៅព្រឹកថ្ងៃទីសុក្រនេះ។ ការប៉ះទង្គិចគ្នានោះពេលន្តហោះទាំងពីរកំពុងតែហ្វឹកហាត់។ អាកាសយានិកបានបាញ់ឆត្រយោងចេញក្រៅទាន់ពេល ប៉ុន្តែពេលនេះមិនទាន់រកឃើញនៅឡើយ។ ចំណែកអាកាសយានិកពីរនាក់ទៀត មិនទាន់ដឹងនៅឡើយទេ ។
នេះជាគ្រោះថ្នាក់ លើកដំបូងសម្រាប់កម្លាំងទាហានអាកាសរបស់រុស្ស៊ីនៅក្នុងឆ្នាំ២០១៩នេះ ហើយនេះជាគ្រោះថ្នាក់ដ៏កកម្រ កើតឡើងចំពោះក្រុមយន្តហោះចម្បាំង Su -34៕