ភ្នំពេញ៖ នៅវេលាម៉ោង១រសៀលថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងភរិយា ព្រមទាំងបុត្រ ជាមួយ លោក ធុល នាង និងភរិយា ព្រមទាំងបុត្រ នឹងរៀបចំធ្វើពិធីបុណ្យចម្រើនព្រះជន្ម និងទក្ខិណានុប្បទានចំពោះឧបាសិកា ឯម ជា ដែលមានព្រះជន្ម៨៧ ឈានចូល ៨៨ឆ្នាំ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ លោកតា កុក ម៉ន ,លោកយាយ យ៉ុយ ញឹម ,លោកតា អ៊ុក ធុល ,លោកតា យ៉ៃ សុិនឌី ,លោកយាយ អែម យ៉ុន ,និងប្អូនប្រុស-បងប្រុស ធុល និល ព្រមទាំងញាតិការទាំងប្រាំពីរសន្តាន។
លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានមានប្រសាសន៍ថា៖ បច្ច័យដែលបានមកពីការធ្វើបុណ្យចម្រើនព្រះជន្ម បុណ្យចម្រើនព្រះជន្ម និងទក្ខិណានុប្បទានចំពោះឧបាសិកា ឯម ជា គឺលោកនិងក្រុមគ្រួសារ ត្រូវយកបច្ច័យទាំងនោះទៅឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផា ហើយកម្មវិធីបុណ្យប្រារព្ធធ្វើឡើងនៅវេលាម៉ោង១រសៀលថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ គេហដ្ឋានលេខ ២២២ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះនិមន្តព្រះសង្ឃគោចបិណ្ឌបាត្រចំនួន ១០៨អង្គផងដែរ។
លោកក៏សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនញាតិមិត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ អញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យ អោយបានអធិកអធម និងអញ្ជើញចូលរួមអនុមោទនា ទទួលយកផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ៕
ដោយ៖ សុខ ខេមរា